Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​នៅ​ថ្ងៃទី​១១ ឧសភា ស្លាប់​៧​នាក់ និង​របួស​១១​នាក់​

spot_img

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៧​នាក់ រង​របួសស្រាល​៤​នាក់ និង​របួសធ្ងន់​៧​នាក់​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​តូច​៤​គ្រឿង រថយន្ដ​ធុន​ធំ​២​គ្រឿង និង​គោយន្ដ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរ រួម​មាន​មិន​គោរព​សិទ្ធិ ល្មើស​ល្បឿន បត់​គ្រោះថ្នាក់ ស្រវឹង និង​ប្រជែង​។​

​រយៈពេល​១១​ថ្ងៃ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​៨៨​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៤៣​នាក់ របួសធ្ងន់​ចំនួន​៨៨​នាក់ និង​របួសស្រាល​ចំនួន​៣១​នាក់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×