Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា​៖ គ្រាន់តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្មេងស្រី ៣​នាក់​ត្រូវបាន​គេ​រំលោភ និង​ដុត​សម្លាប់​

spot_img

យុវតី​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ជនសង្ស័យ​ចាប់រំលោភ និង​ដុត​ទាំង​រស់ ដែល​នាង​គឺជា​​ជន​រង​គ្រោះ​ទី ៣​ ហើយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​​សៅ​រិ៍នេះ​។​

​ក្មេងស្រី​ឥណ្ឌា​នោះ​មាន​អាយុ ១៦​ឆ្នាំ​។ នាង​បាន​ស្លាប់ ក្រោយពេល​ត្រូវ​ជនសង្ស័យ​ចាក់​សាំង​ដុត​ទាំង​​រស់នៅ​ផ្ទះ​របស់​នាង ស្ថិតក្នុង​ស្រុក Sagar នៃ​រដ្ឋ Madhya Pradesh​។​

​ប៉ូលីស​បញ្ជាក់ថា នាង​ត្រូវបាន​គេ​សម្លាប់​ដោយ​ដុត​ទាំង​រស់ ក្រោយ​ពេល​នាង​បាន​ប្រាប់​ជនសង្ស័យ​​ថា​នាង​នឹង​ប្រាប់​រឿង​ចាប់​រំលោភ​នោះ​ទៅ​ដល់​គ្រួសារ​របស់​នាង​។​

​ចំនែក​ករណី​ស្រដៀង​គ្នា ២​ករណី​ទៀត​កើតឡើង​នៅ​រដ្ឋ Jharkhand ក្នុង​សប្តាហ៍​នេះ ដែល​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​​គេ​ដុត​សម្លាប់​ដែរ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ក្មេងស្រី​វ័យ ១៧​ដែល​រងរបួស កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយពេល​ជនសង្ស័យ​បាន​ចាក់​​សាំង​ដុត​នាង ដោយសារ​ជនសង្ស័យ​បាន​និយាយថា គេ​ចង់​រៀបការ​ជាមួយនឹង ប៉ុន្តែ​ត្រូវ​នាង​​បដិសេធ​។​

​ករណី​ទី ១ គឺ​កើតឡើង​ចំពោះ​ក្មេងស្រី​អាយុ ១៦​ឆ្នាំ ដែល​ត្រូវ​គេ​ដុត​សម្លាប់​ទាំង​រស់ ក្រោយពេល​​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ដល់​អ្នកភូមិ​ពី​ករណី​ចាប់រំលោភ​លើ​កូនស្រី​របស់​ពួកគេ​។​

​ជនសង្ស័យ​ត្រូវបាន​គេ​បញ្ជា​ឲ្យធ្វើ​ការអា​ហ្វង់ និង​ពិន័យ​ជា​ប្រាក់ ដែល​ការពិន័យ​នេះ បណ្តាល​ឲ្យ​​ជនសង្ស័យ​វាយ​លើ​ឪពុក​ម្តាយ​ជនរងគ្រោះ ព្រមទាំង​សម្លាប់​នាង​ផង​ដែរ​។ នៅពេល​កើតហេតុ​​នាង​នៅ​ផ្ទះ​តែម្នាក់ឯង​។​

​សូមបញ្ជាក់​ថា ការរំលោភ រួច​សម្លាប់ តែងតែ​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​​ប្រជាជន​ជាង ១១​ពាន់​លាន​នាក់​នេះ​៕ សុភ័ក្ត្រ

spot_img
×