Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​ទៀតហើយ​! តាមពិត​ភរិយា​របស់លោក ខេមរៈ សិរីមន្ត ជា​ថៅកែ​ស្រី​ស្លាក​សញ្ញា​ផលិតផល​ដ៏​ល្បីល្បាញ​ដែល​លោក​ជា​អ្នក​ផ្សព្វផ្សាយ​ដោយផ្ទាល់ (​វីដេអូ​)

spot_img

​យោងតាម​ប្រភព​ស្និទ្ធស្នាល​របស់លោក ខេមរៈ សិរីមន្ត និង​ភរិយា បានឱ្យដឹងថា តាមពិត​ភរិយា​ដ៏​ស្រស់ស្អាត​របស់​ម្ចាស់​បទ «​រាំក្បាច់​ក្ងោក​» រូបនេះ គឺជា​ថៅកែ​នាំចូល​ផលិតផល​ទឹកអប់​ម៉ាក Or brand ដែលជា​ទឹកអប់​កំពូល ។

​គេ​សង្កេតឃើញថា ទឹកអប់ Or brand នេះ គឺ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​លោក ខេមរៈ សិរីមន្ត​ផ្ទាល់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ដោយ​គ្មាន​ប្រិយមិត្ត​ណា​ដឹង​ទេ​ថា តាម​ពិតជា​ផលិតផល​របស់​ភរិយា​លោក ។

​ក្រោយពី​ព័ត៌មាន​បែកធ្លាយ​ខាងលើ ត្រូវបាន​សារព័ត៌មាន​នានា​ចុះផ្សាយ​ហើយ​នោះ មាន​អ្នកគាំទ្រ​ជាច្រើន​បើកភ្នែក​ធំៗ និង​សរសើរ​ថា ភ​រិ​យ​របស់លោក ខេមរៈ សិរីមន្ត មិន​ត្រឹមតែ​ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​ឆ្លាត ពូកែ និង​ជា​ថៅកែ​ទឹកអប់​ម៉ាក​ល្បី​ទៀត ។

​សូមបញ្ជាក់ថា បន្ទាប់ពី​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ដែល​លោក ខេមរៈ សិរីមន្ត ហ៊ាន​បើកចំហរ​មុខមាត់​ភរិយា​របស់លោក​ក្នុងឱកាស​ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម លើក​ទី​១៥៥ និង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ៕ ​សាវុធ

   

spot_img
×