Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដ៏​រន្ធត់​! ក្មេង​ប្រុស​ម្នាក់​ជួយ «​រំដោះ​» ប្អូន​ពី​កណ្តាប់​បុរស​ម្នាក់ តែ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ឆ្លើយ​ដ៏​ហួសចិត្ត​ថា​…(​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​បុរស​ម្នា​ក់បាន​ព្យាយាម​ចាប់​កូនក្មេង​ម្នាក់​អូស​នាំយកទៅ ប៉ុន្តែ សំណាង​ណាស់ ដែល​គ្រានោះ​ក្មេងប្រុស​ម្នាក់​ត្រូវជា​បង បាន​ខំប្រឹង​តតាំង​ដើម្បី «​រំដោះ​» ប្អូនប្រុស​តូច​របស់គេ​ពី​កណ្តាប់ដៃ​របស់​បុរស​នោះ ។​

​បុរស​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ ដែល​ក្រោយមក​ត្រូវបាន​អាជ្ញាធរ​បញ្ជាក់ថា​មានឈ្មោះ Zhu អាច​ត្រូវបាន​មើលឃើញ​ក្នុង​រូបភាព​ដ៏​គួរ​ឲ្យ​រន្ធត់ ដើរ​ឆ្លងកាត់​កូនក្មេង​មួយក្រុម ដោយ​ចូលទៅ​ចាប់​កូនក្មេង​ម្នាក់​ក្នុងចំណោម​នោះ និង​បន្ទាប់មក ក៏បាន​អូស​ដៃ​វា​ទៅជា​មួយ ។​

​ភ្លាមៗ​នោះ បន្ទាប់​បានដឹងថា ប្អូនប្រុស​តូច​របស់ខ្លួន​ត្រូវបាន​នាំយកទៅ ក្មេងប្រុស​ម្នាក់​ត្រូវជា​បង ក៏បាន​ស្ទុះដេញ​តាម​ជន​ចាប់ជំរិត​នោះ និង​ចាប់ទាញ​ប្អូន​របស់ខ្លួន​ត្រឡប់មកវិញ ។​

Zhu បន្ទាប់មក បាន​ដើរ​ចេញពី​កន្លែងកើតហេតុ ក្នុង​ឥរិយាបទ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ។​

​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ឪពុកម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ​នោះបាន​រាយការណ៍​ពី​ហេតុការណ៍​នេះ ទៅ​ប៉ូលីស Fenggang ដែល​ភ្លាមៗ​នោះបាន​តាមដាន​សង្ស័យ ។ នៅ​រសៀល​នា​ថ្ងៃកើតហេតុ​នោះ Zhu ត្រូវបាន​ចាប់ខ្លួន​ទៅកាន់​ប៉ុ​ស្ត៍​ប៉ូលីស ។​

​នៅពេល​សួរចម្លើយ Zhu បាន​អះអាងថា រូបគេ​គ្មាន​ចេតនា​ចាប់​ក្មេងប្រុស​នោះទេ ព្រោះ​គាត់​គ្រាន់តែ​ចង់ «​លេង​ជាមួយ​វា​» ប៉ុណ្ណោះ ។​

​ខណៈពេល​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ពុំទាន់​ដាក់​ការចោទប្រកាន់​ប្រឆាំងនឹង​ជនសង្ស័យ​នេះ​ទេ ព្រោះ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម ៕ ចន្ទី

spot_img
×