Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​ទើបនឹង​ចាញ់ឆ្នោត ត្រូវ​គេ​ហាម​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ ​ក្រោយ​រង​ការចោទប្រកាន់​ថា​បន្លំ​លុយ​រដ្ឋ​ជាង ៧០០​លាន​ដុល្លា​រ

spot_img

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ដែល​ទើបនឹង​ចាញ់​ការបោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​ ​ព្រមទាំង​ប្រពន្ធ​របស់​គាត់ ត្រូវបាន អាជ្ញាធរ​ម៉ាឡេស៊ី​ហាមប្រាម​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​។ នេះ​បើ​​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​ថ្ងៃរសៀល​នេះ​។​

នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី Mahathir Mohamad វ័យ ៩២ឆ្នាំ

​ការ​ហាមប្រាម​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នេះ កើតឡើង ក្រោយ​ពេល​លោក Najib Razak បាន​ថ្លែងថា លោក ព្រមទាំង​ក្រុមគ្រួសារ​មាន​គំរោង​ដើរ​កំសាន្ត​នៅ​ក្រៅប្រទេស នៅ​ថ្ងៃ​សៅ​រ៍នេះ​។​

​លោក​ថ្លែង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ដូច្នេះ​ថា លោក​ត្រូវបាន​អាជ្ញ​ធរ​អន្តោប្រវេសន៍​ជូនដំណឹ​ង​ថា គ្រួសារ​របស់​លោក មិន​ត្រូវបាន​អនុញ្ញាតិឲ្យ​ធ្វើ​​ដំណើរ​កំសាន្ត​ក្រៅប្រទេស​នោះទេ​។​

​ចំពោះ​បំរាម​នេះ​វិញ អតីត​នាយករដ្ឋមន្ត្រី​វ័យ ៦៤​រូបនេះ បានបញ្ជាក់​ថា លោក​នឹង​ធ្វើ​តាម​បំរាម​។​

​លោក Najib Razak កំពុង​រង​ការចោទប្រកាន់ថា បាន​បន្លំ​លុយ​ចំនួន ៧០០​លាន​ដុល្លា​អា​មេ​រិច ពី​មូលនិធី​វិនិយោគទុន​របស់រ​ដ្ឋ កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​លោក បដិសេធ​។​

លោក Najib Razak អតីតនាយករដ្ឋមន្រ្តី ដែលទើបនឹងចាញ់ការបោះឆ្នោត

​សូមបញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Mahathir Mohamad ទើបតែ​បាន​​ចូល​ស្បថ​កាន់​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ បន្ទាប់​ពី​ឈ្នះ​ការបោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ និង​បាន​ក្លាយជា​មេដឹកនាំ​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក ខណៈ​លោក​បច្ចុប្បន្ន​មាន​អាយុ ៩២​ឆ្នាំ​។​

Mahathir Mohamad ធ្លាប់​ជា​អតីត​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ចេញពី​ការ​ចូល​ការវិវត្តន៍ និង​បាន​ចូល​ជាមួយ​បក្សប្រឆាំង ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​​លោក Najib Razak ហើយ​ទីបំផុត​លោក​ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​៕ សុភ័ក្ត្រ

 

spot_img
×