Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​មួយ​ចាត់ទុក​រាសី​ខ្ពស់ និង​រួចផុតជីវិត​​ទាំង​​ព្រលឹងចុងសក់ ខណៈ​ចុះ​ពី​រថយន្ត​ដើម្បី​ធ្វើ​រឿង​ដ៏​ព្រហើន​នេះ​ជាមួយ​ខ្លា (​មាន​វីដេអូ​)

spot_img

​​នេះ​​ជា​ខណៈពេល​ដ៏​សែន​ស្លុតរន្ធត់​ជំនួស ដែល​គ្រួសារ​ជនជាតិ​បារាំ​មួយមានគ្នា៤នាក់ បាន​រួចផុត​អាយុជីវិត​ទាំង​ព្រលឹងចុងសក់ ពី​ការវាយប្រហារ​របស់​ស​ត្វ​ខ្លា​២​ក្បាល នៅឯ​សួនសត្វ Safari ក្នុងប្រទេស​ហូ​ឡង់ ។​

​វីដេអូ​ត្រូវបាន​ថត​ដោយ​សាក្សី​ដែលជាភ្ញៀវទេសចរដូចគ្នា បានបង្ហាញ​ឲ្យ​ឃើញ​គ្រួសារខាងលើនេះ បាននាំគ្នា​ចុះ​ពី​រថយន្ត​របស់​ពួកគេ ដើម្បី​ថត​ទេសភាពផ្សេងៗក្នុង​សួនសត្វ ប៉ុន្តែ បន្ទាប់មក ​ក៏ស្រាប់​តែ​សត្វ​ខ្លា​២ ក្នុង​​ចំណោម​​៣​​ក្បាល​​ដែល​ស្ថិត​​ជិតៗនោះ ​​ដេញតាម​ប្រហារ​ពួក​គេ​​តែម្តង ។​

​វា​ពិត​វេលា​ដ៏​ស្លុតរន្ធត់​ជំនួស​ខ្លាំងណាស់ ខណៈ​​​ដែល​ក្មេង​ស្រី​២​នាក់​ បាន​រត់​ចូលក្នុងរថយន្ត​មុន ​ប៉ុន្តែ នៅ​សល់បុរស​​​ម្នាក់​ប្រហែល​ជាកូន និង​​ស្រ្តី​ម្នាក់​​​ក្នុង​​ដៃ​​មាន​​​កូន​​តូច​​ម្នាក់​ ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​​ចុង​​ក្រោយ​ ជាមួយ​សត្វ​ខ្លា​២​ក្បាល ដែល​កំពុង​ព្យាយាម​វាយប្រហារ​ពួកគេ ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា វា​ចាត់ទុកជា​សំណាង​ដ៏​ធំ​ហើយ ដែល​រាសី​របស់​ពួកគេនៅថ្ងៃនោះ​អាច​យកឈ្នះ «អំណាច» ​ខ្លា​ទាំងនេះ​បាន ហើយ​នាំគ្នា​ចូលក្នុង​រថយន្ត​ដោយ​សុវត្ថិភាព ។ វាជា​មេរៀន​មួយ ដែល​សង្ឃឹមថា គ្រួសារ​នេះ​នឹង «​ស្បថ​» លែង​ព្រហើន​នឹង​ខណៈពេល​ដ៏​ព្រលឹងចុងសក់​នេះ​ទៀត ៕ ចន្ទី​

   

spot_img
×