Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អា​មេ​រិច​ថា នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​កូរ៉េខាងជើង បើ​រដ្ឋ​នេះ​បោះបង់​ចោល​នុយក្លេអ៊ែរ​មែន​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា សហរដ្ឋ​អា​មេ​រិច​នឹង​ជួយ​​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង ប្រសិន​ជា​រដ្ឋ​នេះ​យល់ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​​របស់​ខ្លួន​ចោល​។​

រដ្ឋមន្រ្តីការបរទេសអាមេរិច Mike Pompeo

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ លោក Mike Pompeo ដែល​ទើបនឹង​ត្រឡប់មក​ពី​ប្រទេស​កូរ៉េខាងជើង​វិញ បាន​ថ្លែង​ប្រាប់​អ្នក​សារព៌ត​មាន​ថា “​អា​មេ​រិច​​នឹង​ត្រៀមខ្លួន​ធ្វើការ​ជាមួយនឹង​ប្រទេស​កូរ៉េខាងជើង ដើម្បី​សម្រេច​បាន​ភាព​រីកចម្រើន​របស់​កូរ៉េ​ខាងជើង ឲ្យ​ស្មើ​នឹង​ប្រទេស​កូរ៉េខាងត្បូង​។​”

​លោក បញ្ជាក់ថា “​ប្រសិនជា​លោក​ប្រធាន គីម (​ជុង​អ៊ុន​) ជ្រើសរើស​ផ្លូវត្រូវ អនាគត​របស់ កូរ៉េខាងជើង នឹង​ពោរពេញ ទៅ​ដោយ​សន្តិភាព និង​ភាព​រីកចម្រើន​ដល់​ប្រជាជន​កូរ៉េខាងជើង​”​។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​ដដែល​បាន​ជំរុញ​ឲ្យ​ទីក្រុង​ព្យុង​យ៉ាង​មាន​វិធានការ​​ដ៏​ក្លាហាន​ជា​បន្ទាន់​ដើម្បី​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ចោល​។​

​សូមបញ្ជាក់​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ហាក់​មាន​ភាពល្អប្រសើរ​ឡើង ក្រោយពេល​កូរ៉េខាងជើង​​បាន​ប្តេជ្ញាចិត្ត​បោះបង់​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន​លោក និង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​​មេដឹកនាំ​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន និង គីម ជុង​អ៊ុន​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ចំនែក​ជំនួប​កំពូល​រវាង មេដឹកនាំ​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ នៅ​ប្រទេស​សិង្ហ​បុរី​៕​ សុភ័ក្ត្រ

spot_img
×