Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គួរ​ឲ្យ​ស្រណោះ​ណាស់​! ធៀប​ការធ្វើ​រួចហើយ ថា​ថ្ងៃស្អែក​ពួកយើងនឹង​ទៅ​ហៅភ្ញៀវ​ទាំងអស់គ្នា តែ​មិន​នឹកស្មាន​«​បង​ទៅ​ចោល​អូន​»​គ្មាន​ថ្ងៃ​វិល​វិញ​

spot_img

​ជីវិត​សត្វលោក​ពិតជា​ផុយស្រួយ​ណាស់ ហេតុនេះ​មនុស្ស​យើង​ម្នាក់ៗ​គួរតែ​ខិតខំ​ធ្វើ​រឿង​អ្វីមួយ​ឲ្យ​បានល្អ​ប្រសើរ សម្រាប់​ជីវិត​បច្ចុប្បន្ន ជាពិសេស​ចំពោះ​អ្នកជា​ទីស្រលាញ់​របស់ខ្លួន ។ តួយ៉ាង​ដូចជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ស្រណោះ​មួយ ដែល​នារី​ម្នាក់​បង្ហោះ​សារ​រៀបរាប់​ពី​ទុក្ខ​ដ៏​ក្រៀមក្រំ បន្ទាប់ពី​គូ​ដណ្ដឹង​របស់​នាង​ដែល​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ តែ​បែរជា​គាត់​បាត់​បង់ជីវិត​ចាកចោល​រូបនាង​ទាំង​អាឡោះអាឡៃ​បំផុត ។​

​ជាមួយគ្នា​នោះ​ផងដែរ គេ​ក៏​បានឃើញ​មាន​មិត្តភក្តិ​ជាច្រើន​របស់​នាង បាន​ចូល​ខ​មិន​ផ្តល់​កម្លាំងចិត្ត​នាង​ឲ្យ​ព្យាយាម​កាត់ចិត្ត ព្រោះ​គាត់​បាន​លាចាក​លោក​ក្នុង​សេចក្តី​ស្អប់​ទៅហើយ ដែល​យើង​នៅ​ខាងក្រោយ​ទេ​គួរ​ខិតខំ​កសាង​ខ្លួន​ឲ្យ​បានល្អ និង​ព្រមទាំង​ចូលរួម​រំលែក​ជាច្រើន ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​របស់​នាង​ឈ្មោះ Sri Pita បាន​រៀបរាប់​ដ៏​ក្រៀមក្រំ​យ៉ាង​ដូច្នេះ​ថា​៖ «​លឿន​ម៉េ​ស​ឯង ទើបតែ​យាយ​គ្នា​ល្ងាច​មិញ​ទេ អូន​ហាម​ហើយ​ថា​មិនបាច់​មក​ទេ​យប់​ហើយ ហេតុ​អី​ក៏​លឿន​ម៉េ​សបង​អើយ សំបុត្រ​ការធ្វើ​ហើយ ថា​ស្អែក​យើង​ទៅ​ហៅភ្ញៀវ​ទាំងអស់គ្នា តែ​ពេលនេះ គ្មាន​បង​នៅ​ជិត​អូន​ទៀត​ទេ ម្ចាស់​ចិត្ត បង​ល្អ​និង​អូន​ណាស់​មិនដែល​ល​ប្រកាន់​រាល់​កំហុស​ដែល​ញុ​ម​ធ្វើ​ទេ បង​តែង​លើកលែង​អោយរ​ហូត​» ។ ក្នុង​សារបាន​បន្តថា «​យើង​ជិត​ដល់​ថ្ងៃ​ចូល​រោង​ហើយ ហេតុ​អី​បង​ទៅ​ចោល​លឿន​ម៉េ​ស ស្រលាញ់​ណាស់ ស្រលាញ់​ស្មើ​និង​ជីវិត បង​តែ​តែ​តស៊ូ​ជានិច្ច ដើម្បី​រងចាំ​ថ្ងៃ​មង្គល​យើង តែ​ពេលនេះ​បង​ទៅ​ចោល​អូន​ហើយ ទៅ​រហូត​គ្មាន​ថ្ងៃ​ត្រលប់ តែ បង​នៅក្នុង​ចិត្ត​អូន​ជានិច្ច មនុស្ស​របស់​អូន បេះដូង​អូន​ស្លាប់​ទៅតាម​បងហើយ សែន​ស្រលាញ់​ណាស់​ម្ចាស់​ចិត្ត​អូន​» ។

ទោះយ៉ាងណា នៃការស្លាប់របស់គូដណ្តឹងរបស់នាង ពុំត្រូវបាន​​បញ្ជាក់ថា​​ដោយមូលហេតុ​អ្វីនោះទេ ៕ ចន្ទី​

   

spot_img
×