Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ ឃាត់​រថយន្ត​យី​ឌុប​ពីរ​គ្រឿង​ដឹក​ប្រហិត​ពី​ថៃ​គ្មាន​លិខិត​អនុញ្ញាតិ​

spot_img

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​យី​ឌុប ឃ្លុប​កុង​ទឺ​ន័​រ​២​គ្រឿង ដឹក​ប្រភេទ​ប្រហិត​ពី​ប្រទេស​ថៃ​ឆ្លង​មក​កម្ពុជា​តាម​ច្រក អូរ​រំដួល ឋិត​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ នៃ​ក្រសួងមហាផ្ទៃ​បង្ក្រាប​ឃាត់ កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​-​ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ក្រោយពី​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​អ្នកបើកបរ​២​រូប ទី​១-​ឈ្មោះ សេង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ នេ​ត សូ​រិ​យ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ពួកគាត់​បានអោយដឹង​៖ ពួកគាត់​ជា​អ្នក​ស៊ី ឈ្នួល​បើកបរ យក​កម្រៃ​កម្លាំង​ពលកម្ម​មួយ​ជើង ពី​១៥​ម៉ឺន​រៀល ទៅ​២២​ម៉ឺន​រៀល បូក​ជាមួយ​សារ​ហ៊ុយ​បាយទឹក និង​បញ្ជាក់ថា​ដឹក​សាច់​ប្រហិត​ទាំងនេះ​ពី​ទឹកដី​ថៃ ពិសេស​គ្មាន​លិខិត​អនុញ្ញាតិ ទើប​នៅ​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ក៏​បន្ត​នីតិវិធី​បង្កើត​គណៈកម្មកា​រ​ចម្រុះ​រួម​ខាង​កម្លាំង​គណៈកម្មាធិកា​រ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​មាន​ហានិភ័យ ខាង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត ខាង​កាំ​កុង​ត្រូវ ពេទ្យសត្វ និង​សម្របសម្រួល​ការងារ​ដោយ លោក​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ក៏បាន​រៀបចំ​ព្រួត​ពិនិត្យ​រួមគ្នា​នៅក្នុង​បរិវេន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត។​

​រថយន្ត​យី​ឌុប​ទាំងពីរ​គ្រឿង មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស កន្ទុយ​កុង​ទឺ​ន័​រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-6113 និង​មួយគ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ប្រផេះ កន្ទុយ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​3D-4087​។​

​បើតាម​ការបញ្ជាក់​អោយដឹងពី​អ្នកបើកបរ អះអាងថា​៖ ប្រហិត​ទាំងនេះ​បាន​យកទៅ​ស្តុក​ទុក​នៅ​ម្តុំ​ផ្លូវ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ត​ចែកចាយ​តាម​បណ្តា​ផ្សារ​នៅ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើបៗ​ដូចជា ផ្សារ​អ៊ី​អន ផ្សារ​ឡាក់​គី​។​ល​។​

​ករណី​ដឹក​ប្រហិត​គ្មាន​លិខិត​អនុញ្ញាតិ​នេះ ងាយ​និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នក​បរិភោគ ខ​ណះ​នាំចូល​ពី​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​ជំនាញ ប្រចាំ​ច្រក​នេះ​ជាដើម​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×