Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហម​ខេត្ត​ស្វាយរៀង​បន្ត​នាំយក​អំណោយ​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ធម្មជាតិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​​នៅ​ថ្ងៃ​សៅរ៍ ១៣​រោជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា ដឹកនាំ​ដោយ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ចែកជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាលឲ្យរ​លំផ្ទះ​ទាំងស្រុង ៨ ខ្នង នៃ​គ្រួសារ ប៉ះពាល់​មួយផ្នែក ៤ ខ្នង នៃ​គ្រួសារ សរុប ១២ ខ្នង នៃ​គ្រួសារ នៅ​ស្រុក​រំដួល​មកពី​ឃុំ ជ្រុង​ពរ​ពេល ៧ គ្រួសារ ឃុំ​សង្កែ ៣ គ្រួសារ និង​ឃុំ​ស្វាយចេក ២ គ្រួសារ ។

​នៅ​ថ្ងៃ​ដរ​ដែល​នោះ​ដែរ លោកស្រី ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលឲ្យរ​លំផ្ទះ​ទាំងស្រុង ៩ ខ្នង នៃ​គ្រួសារ ប៉ះពាល់​មួយផ្នែក ៨ ខ្នង នៃ​គ្រួសារ សរុប ១៧ ខ្នង នៃ​គ្រួសារ នៅ​ស្រុក​ចន្ទ្រា មកពី​ឃុំ ចន្ទ្រា ១៤ គ្រួសារ ឃុំ​ទួល​ស្តី ៣ គ្រួសារ ។

​ក្នុងឱកាស​នោះ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយ​ចំពោះ ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​បង្ករ​ដោយ​គ្រោះធម្មជាតិ នាពេលនេះ ។

​អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំងស្រុង ១៧ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ។ គ្រួសារ​ប៉ះពាល់​មួយផ្នែក ១២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ៥០,០០០ រៀល ។ ឧបត្ថម្ភ​ដល់​ទារក​អាយុ ៣ ខែ ២ នាក់​ក្នុង​ម្នាក់​ថវិកា ១០០,០០០ រៀល ឧបត្ថម្ភ​ថវិកា ៥០០,០០០ រៀល ដល់​លោកយាយ ម៉ា សឿង អាយុ ៨៣ ដែល​រងរបួស សម្រាប់​ព្យាបាល​ជម្ងឺ ៕ ​វ៉ៃកូ​

 

spot_img
×