Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ ICall and Vfone កិបកេង​ប្រាក់​ក្រុមហ៊ុន ជិត​មួយ​ម៉ឺន​ដុល្លារ ដោយ​ចាញ់ល្បែង ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ បាន​បញ្ជូន​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ ICall and Vfone ចាញ់ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក ខេត្ត​កំពត បែកគំនិត​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​មួយ​ម៉ឺន​ដុល្លារ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ លោក ប៉េង សា​ម៉ា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​លក់​ទូរស័ព្ទ ICall and Vfone នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ដាក់ពាក្យ​ប្តឹង​ចូល​ទៅ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ដោយ​ចោទ​ជនសង្ស័យ​ឈ្មោះ ពេជ្រ ដា​រ៉ា កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​មួយ​ម៉ឺន​ដុល្លារ​។​

​នគរបាល បាន​បន្តថា ឈ្មោះ ពេជ្រ ដា​រ៉ា បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ICall and Vfone ក្នុង​ឆ្នាំ​២០១៦ មាន​តំណែង​ជា​អ្នកតំណាង​ការលក់​តាម​បណ្ដា​ខេត្ត​។ ក្នុង​ខែ​មករា ឆ្នាំ​២០១៨ ដល់​ខែ​មេសា ឆ្នាំ​២០១៨ ឈ្មោះ ពេជ្រ ដា​រ៉ា បាន​យក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចំនួន​១៩​លើក ទៅ​លក់​ឱ្យ​អតិថិជន​តាម​បណ្ដា​ខេត្ត គិត​ជា​ទឹកប្រាក់​ចំនួន​៨.៤៤៤​ដុល្លារ ប៉ុន្តែ​ប្រាក់​នេះ ឈ្មោះ ពេជ្រ ដា​រ៉ា មិន​បាន​ប្រគល់​ជូន​ក្រុមហ៊ុន​ទេ ដោយ​អះអាង​ថា អតិថិជន​ជំពាក់​ប្រាក់​។ ក្រោយ​ការស្រាវជ្រាវ​ទើប​ដឹងថា ជនសង្ស័យ បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​។​

​ជនសង្ស័យ បាន​សារភាព​ថា ពិតជា​បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​មែន ដោយ​បាន​ចាញ់ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×