Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក គឹម ងួន អំពាវនាវ​អោយ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណាមួយ​បង្ក​អោយ​មាន​សង្គ្រាម​

spot_img

​ស្វាយរៀង​ ៖ លោក គឹម ងួន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ឃុំ​ដូន ស ស្រុក​ស្វាយជ្រំ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ឆ្លងសាលា​កុដិ​និង​សមិទ្ធផល​នានា​នៅ​វត្ត​ស​ឃុំ​ដូន​ស​ដែល​ចំណាយថ​វិកាសា​ង​សង់​អស់​ជាង​៤​ម៉ឺន​ដុល្លារ។​

​លោក​បាន​មានប្រសាសន៍​ដោយ​ធ្វើ​ការអំពាវនាវ​អោយ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​និង​ប្រឆាំង​ដាច់​នូវ​ការ​ញុះញង់​ណា​មួយ​បង្ក​អោយ​មាន​សង្គ្រាម​។​

លោក គឹម ងួន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ លោកគ្រូ​អ្នក​អ្នកគ្រូ​សិស្សានុសិស្ស​ដោយបាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួ​រសុខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​ពិតជា​មាន​វត្តមាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​បាន​ទាន់ពេលវេលា​។​

​លោក គឹម ងួន បានបញ្ជាក់​ថាៈ​ប្រទេសក​ម្ពុ​ជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នូ​ូ​ូ​វ​ភ្លើងសង្គ្រាម​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក រាល់​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មាន​ការរីកចម្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​ត្រូវ​រក្សា​សុខ​សន្តិភាព​នេះ​ឲ្យ​ស្ថិតស្ថេ​រយូ​អង្វែង និង​ការពា​ដាច់ខាត​កុំឲ្យ​កើត​មាន​សង្គ្រាម​។​

​លោក​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ជា​ពិសេស​ត្រូវ​ផ្តល់​សេវា​សាធារណៈឲ្យ​បាន​រហ័សនៅក្នុង​មូលដ្ឋាន បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បន្ត​កសាង​ឲ្យបាន​ច្រើន​បន្ថែមទៀត ក្នុង​ការសំរួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ឲ្យមាន​ជីវភាព​ធូ​ធារ​។​

​មិនតែប៉ុណ្ណោះ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​និង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​គិត​ពិចារណា​អោយបាន​ត្រឹមត្រូវ​ថា​តើ​អ្នកណា​ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​និង​ដឹកនាំ​ប្រទេស​តាំង​ពី​បាតដៃ​ទទេរ​អោយមាន​ការរីកចម្រើន​គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដូច្នេះ​សូម​ទៅ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​ដើម្បី​គាំទ្រ​សម្តេច​តេជោ​ហ៊ុន​សែន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ការងារ​អភិវឌ្ឍ​អោយ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​ ៕ ​វ៉ៃកូ​

spot_img
×