Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករុណា ពេជ្រ ក្ដៅស្លឹកត្រចៀក ពេលមានយុវជនម្នាក់ឆាត និងខមមិនមកទារលុយលោក និងក្រឡុកតារាថោនដទៃទៀត

spot_img

ដោយសារតែមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ AH Ron Mino ដែលតែងតែឆាក (Chat) និង ខមមិន (Comment) ពាក្យផ្ដេសផ្ដាស់ ក្នុងន័យមិនគប្បីជាមួយលោក ករុណា ពេជ្រ ក៏ដូចជាតារាចម្រៀងឯទៀតក្នុងផលិតកម្មថោន ទើបថ្មីៗនេះ ម្ចាស់បទ «តែងសេចក្ដីពីឪពុក» ខាងលើនេះ បានបញ្ចេញសារមួយបង្ហាញហាក់ដូចជាខឹងសម្បាយ៉ាងខ្លាំង ។

លោក ករុណា ពេជ្របានសរសេរយ៉ាងដូច្នេះថា «ពុកម៉ែ បងប្អូនណា ស្គាល់ មនុស្ស ម្នាក់នេះអត់..?? គាត់តែងតែឆាត ថាខ្ញុំជំពាក់លុយគាត់ ហើយ និយាយដូចមនុស្សបែកថ្នាំ..!! និយាយ និង comment ហួសពីការពិត និង ភ្លៀវខុសពីធម្មតា… បើបានស្គាល់ ជួយប្រាប់ខ្ញុំផង … ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់…ហើយបើតាមការដឹងគឺ គាត់ម្នាក់នេះ តែងតែឆាតចូលស្ទើរគ្រប់តារាចម្រៀង ផលិតកម្ម ថោន និយាយ ពាក្យឆ្កួតៗ ច្រើនណាស់..បើដឹង ជួយប្រាប់ខ្ញុំផង…អរគុណ!» ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា លោក ករុណា ពេជ្រ ពុំបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ AH Ron Mino មានទំនាក់ទំនងយ៉ាងណាជាមួយផលិតកម្មថោនឡើយ ៕ សាវុធ

 

spot_img
×