Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកណាស់ កូនស្រីតូចរបស់ កែវ វាសនា ទើបតែសម្រាលសោះ ប៉ុន្តែឆាប់ធំដល់ម្ល៉ឹង

spot_img

ទើបតែសម្រាលបានតយៈពេល ១៩ថ្ងៃសោះ កូនស្រីទី ២របស់តារាចម្រៀង កែវ វាសនា មានមុខមាត់គួរឱ្យខ្នាញ់បំផុត ដែលធ្វើឱ្យអ្នកគាំទ្រលោក សរសើរពីសម្រស់កូនស្រីមិនដាច់ពីមាត់ឡើង ហើយបើនិយាយពីការលូតលាស់វិញ ក៏លឿនណាស់ដែរ ក្នុងនោះសូម្បីតែខ្លួនលោក កែវ វាសនា ផ្ទាល់ក៏លាន់មាត់ថា កូនស្រីតូចរបស់លោកប្រញាប់ធំទាន់បង(កូនបង) ។

តារាចម្រៀងក្នុងផលិតកម្មថោន លោក កែវ វាសនា បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកមុននេះថា «កូនក្រមុំខ្ញុំបាន១៩ថ្ងៃហើយ អឹមសាហាវណាស់ប្រញាប់ធំអោយទាន់អាបង» ។

គួររំឭកថា លោក កែវ វាសនា បានរៀបការជាមួយភរិយាដ៏ស្រស់ស្អាត កូនស្រីអ្នកមានទ្រព្យសម្បត្តិហូរហៀរ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ហើយគិតមកទល់ពេលនេះ លោកទទួលបានចំណងដៃកូន ២នាក់ប្រុសម្នាក់ និងស្រីម្នាក់ ៕ សាវុធ

spot_img
×