Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែក​មនុស្ស​ពីរ​នាក់ រកឃើញ​កាំភ្លើងខ្លី និង​ថ្នាំញៀន​មួយចំនួន​

spot_img

​ខេត្ត​កណ្តាល ៖ នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់​ជនសង្ស័យ​ពីរ​នាក់ ដែល​រថយន្ត​ឡិច​ស៊ី​ស​៣០០​មួយគ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ហើយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួន និង​កាំភ្លើងខ្លី​មួ​យ​ដើម កាលពី​វេលា​ថ្ងៃទី​១១ ឧសភា ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ក្នុង​ដែល​អធិការនគរបាល​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ មាន សំណាង និង​កម្លាំង​ជំនាញ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ បានដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ​។ នគរ​បាន​ឆែក​មនុស្ស​ប្រុស​២​នាក់​នោះ រកឃើញ ថ្នាំញៀន​១​កញ្ចប់ ស្មើនឹង​១​ជី អាវុធខ្លី​ម៉ាក​កា​៥៩​មួ​យ​ដើម បង់​១​គ្រាប់​៤​គ្រាប់ ស្រោម​អាវុធខ្លី​ចំនួន ៤ និង​ថង់​វេច​ខ្ចប់​ថ្នាំញៀន ដែកកេះ​ជាច្រើន​នៅ​កាបូបស្ពាយ ។

ជនសង្ស័យ​ឈ្មោះ​ហួត មឿន ហៅ​ប៉ាវ ហៅ​ម៉ន អាយុ​៣៤​ឆ្នាំ​ជា​អ្នក​លក់​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ចំរើន​ផល ឃុំ​ពោធិ៍​ម្រាម ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ និង​ឈ្មោះធឿ​ស សំអាង អាយុ​២៨​ឆ្នាំ ជាជាង​ឡាន មាន​ទីលំនៅ​ភូមិ​អង្គ​មេត្រី ឃុំ​ស្រ​លាំង​គ្រើល ខេត្ត​កំពង់ស្ពឺ ។​

ជនសង្ស័យ​ឈ្មោះ​ហួន មឿន បាន​សារភាព​ថា ថ្នាំញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់​ឈ្មោះ​នៅ​ភ្នំពេញ ទិញ​ម្តងៗ​ចំនួន​ប្រមាណ​៤០០​ដុល្លារ ដើម្បី​យកទៅ​លក់​បន្ត​។ ចំណែក​អាវុធខ្លី ឈ្មោះ​ថន ភេទ​ប្រុស នៅ​តាខ្មៅ ជា​អ្នក​ឱ្យប្រើ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×