Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យសំណង់សង់លើចំណីមាត់ព្រែកក្នុងទំនប់ប៊ុលឌែ (មានវីដេអូ)

spot_img

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានដឹកនាំមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនេះ ចុះពិនិត្យសំណង់សង់លើដីចំណីព្រែក ក្នុងទំនប់ប៊ុលឌែ មានទីតាំងស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

ការចុះពិនិត្យសំណង់រោងសង់ពីឈើនៅលើចំណីព្រែកខាងក្នុងទំនប់ប៉ុលឌែ ខាងលើនេះ ធ្វើឡើងក្រោមរូបភាពចិញ្ចឹមត្រីក្នុងព្រែក តាមទំនប់ការពារទឹកប្រៃ ស្ថិតក្នុងភូមិ-ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា តំបន់បន់ខាងលើ ត្រូវបាន​ គេកាប់ទន្ទ្រានព្រៃលិចទឹកសង់រោងផ្ទះជាច្រើនកន្លែង ក្រោមរូបភាពចិញ្ចឹមត្រី ក្នុងព្រែក។ ហើយកន្លែងខ្លះទៀត ត្រូវបានបាញ់ថ្នាំចំណាំដើមឈើ ដែលដុះតាមបណ្តោយព្រែកខាងក្នុងទំនប់ការពារទឹកប្រៃជាហូហែរ និងមានលក្ខណៈអនាធិបតេយ្យ៕ ដែន សីមា

spot_img
×