Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បន្តចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរម៉ូតូ

spot_img

ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាល និងគណ:កម្មការសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក បានបន្តចុះអប់រំប្រជាពលរដ្ឋ ពិសេសយុវជនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែក
មួក​ការពារសុវត្ថិភាព​ចំនួន​១០០មួក ជូនប្រជាពលរដ្ឋ ក្នុង​ឱកាស​ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមផ្លូវ សាធារណ: កាលពីព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

លោក​ឧត្ដមសេនីយ៍​ត្រី​ អ៉ី សុខា​ ស្នងកនងការរងទទួល បន្ទុកការងារសណ្តាប់ចរាចរណ៍ផ្លូវគោក បាន​ឲ្យ​ដឹង​ថា​ នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ គណ​:កម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំ​ដោយ​ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជា​អគ្គ​លេខាធិការ​គណៈ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ រួម​ជាមួយ​អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ​ បាន​ចុះចែកមួក ការពារសុវត្ថិភាពចំនួន ១០០មួក ជូន​ប្រជាពលរដ្ឋ​ ដែលជិះម៉តូតាមផ្លូវ និងសិស្សានុសិស្ស​ ក្នុង​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ទល់មុខសាលាបឋមសិក្សាហ៊ុន​សែន​ឃ្លាំង​លើ​ ស្ថិតក្នុងសង្កាត់​លេខ​១​ ក្រុង​-ខេត្ត​ព្រះសីហនុ​។
លោក អុី​ សុខា​ បាន​ឲ្យដឹងថា ក្នុង​យុទ្ធនាការ​ចុះផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា សមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក បាបានរកឃើញអ្នកបើកបរមិនគោរពច្បាប់ ចរាចរណ៍ និង​ផាកពិន័យអ្នកបើក​ម៉ូតូ​ និង​អ្នករួម​ដំណើរ​លើ​ម៉ូតូមិន​ពាក់​មួក​សុវត្ថិភាព​បានចំនួន​ ៤៧នាក់​ផងដែរ៕ ដែន សីមា

spot_img
×