Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​តិរច្ឆាន ស្រវឹងស្រា វាយ​ឪពុក​បង្កើត​រយះ​ក្បាល​

spot_img

​កណ្តាល​៖ កូន​តិរច្ឆាន ស្រវឹងស្រា រករឿង​ក្នុង​គ្រួសារ វាយ​ឪពុក​បង្កើត​ខ្លួនឯង​រយះ​ក្បាល​ហូរឈាម​ស្រោច​ខ្លួន បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដែល​ករណីនេះ កើតហេតុ​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​នគរបាល​មូលដ្ឋាន​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ​ត្រឹក គិ​ន ភេទ​ប្រុស អាយុ ៧២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជរា មាន​ទីលំនៅ​នៅ​ភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ជា​កូន​ឈ្មោះ​គិ​ន សុគន្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង កើតហេតុ​ខាងលើ​ឈ្មោះ​គិ​ន សុគន្ធ ស្រវឹងស្រា ហើយ​មក​ផ្ទះ​របស់ខ្លួនរ​កកូន​ឈ្មោះ​សុគន្ធ ម៉េង​ហុង អាយុ​៦​ឆ្នាំ មិនឃើញ ក៏​ដើរមក​សួរ​ប្រពន្ធ​ឈ្មោះ​យ៉ា សារ៉ាន់ ដែល​កំពុង​នៅផ្ទះ​ឪពុកក្មេក ឈ្មោះ​ត្រឹក គិ​ន ដើម្បីរ​កកូន ពេលនោះ​ឈ្មោះ​យ៉ា សារ៉ាន់ ឆ្លើយថា កូន​ទៅជា​មួយ​យាយ​បាត់​ហើយ ពេលនោះ​ឈ្មោះ គិ​ន សុគន្ធ បាន​ច្រឡោតខឹង ក៏​យក​រំពាត់​ឫស្សី ទំហំ​ប៉ុន​មេជើង វាយ​អំពូល​អគ្គិសនី ដែល​បំភ្លឺ​នៅក្រោម​ផ្ទះ​ឪពុក បែក​អំពូល​មួយ បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ងងឹតឈឹង ភ្លាមនោះ​ឈ្មោះ​ត្រឹក គិ​ន ជា​ឪពុក ក៏​ដើរ​ចេញមកក្រៅ​បន្ទប់ ស្រាប់តែ​ឈ្មោះ គិ​ន សុគន្ធ ក៏​វាយ​មួយ​ដំបង​ទៀត​ចំក្បាល​ឪពុក បណ្ដាល​ឲ្យ​មុត​ហូរឈាម​សន្លប់​តែម្តង​។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តា​លន់ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ រួច​ឃាត់ខ្លួន​ឈ្មោះ​គិ​ន សុគន្ធ មក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ ចំណែក​ជនរងគ្រោះ បាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​តា​លន់ ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ ក៏​បញ្ជូនបន្ត​ទៅកាន់​មន្ទី​ពេទ្យ​ឯកជន​សុខា​បញ្ញា​ក្រុង​តាខ្មៅ ពិនិត្យឃើញ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ព្រមទាំង​ក្រុមគ្រួសារ​ពុំមាន​លទ្ធភាព​ព្យាបាល ទើប​សម្រេច​បញ្ជូន​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×