Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​ណែ​ត​៖ លោកគ្រូ​អ្នកគ្រូ​គឺជា​ឱ​ពុក​ម្តាយ​ទី​ពីរ​របស់​យើង ហើយ​លោកគ្រូ​អ្នកគ្រូ​បាន​ដើរតួ និង​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់ៗ ក្លាយទៅជា​ធនធាន និង​ជោគជ័យ​ក្នុង​ជីវិត​

spot_img

ស្វាយរៀង​ ៖ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការរង​កងទ័ព​ជើងគោក​បាន​ថ្លែងថា លោកគ្រូ​អ្នកគ្រូ​គឺជា​ឱ​ពុក​ម្តាយ​ទី​ពីរ​របស់​យើង ហើយ​លោកគ្រូ​អ្នកគ្រូ​បាន​ដើរតួ និង​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់ៗ ក្លាយទៅជា​ធនធាន និង​ជោគជ័យ​ក្នុង​ជីវិត​។​

​លោក​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៧៩២​ក្នុង​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​ថ្លែង​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​នៅ​ខេត្តស្វាយរៀង​ផងដែរ​។​

​បើតាម​ប្រសាសន៍​របស់លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​ទៀតថាៈ​កន្ល​ង​ទៅ​ដោយសារតែ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​រដ្ឋាភិបាល អ្នកនយោបាយ​អគតិ​ខ្លះ​បាន​ដើរ​បំផុសបំផុល និង​មើលងាយ​លើ​ប្រព័ន្ធ​អប់រំ​ថា គ្មាន​គុណភាព ដែល​នេះ​ជាការ​មើលងាយ​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​បណ្តុះបណ្តាល​សិស្ស ដែល​មកដល់ពេលនេះ​កូន​ខ្មែ ជាច្រើន បាន​ប្រឡង​ជាប់​ដណ្តើមបាន មេដាយមាស ឈ្នះ​ប្រទេស​រីកចម្រើន​ជាច្រើន​មួយចំនួន ដែល​កូនសិស្ស​ទាំងនេះ គឺ​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​លោកគ្រូ អ្នកគ្រូ ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​អប់រំ​កម្ពុជា​ផ្ទាល់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ធនធានមនុស្ស​កាន់តែ​ខ្លាំង គឺ​កាន់​តែមាន​សក​ត្តា​នុព​ល ហើយ​ការអភិវឌ្ឍ​ក៏​កាន់តែ​លឿន ដែល​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​លឿន ដូច​នោះ​ដោយសារ​កត្តា​ពីរ​សំខាន់​គឺ កត្តា​សន្តិភាព និង​ធនធានមនុស្ស​កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ ធនធានមនុស្ស​ដែលមាន​ស​កត្តា​នុព​ល​ជំរុញ​លើ​គ្រប់​វិស័យ និង​មាន​ឯករាជ​ម្ចាស់ការ​លើ​ខ្លួនឯង។​

​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​បាន​លះបង់ ចែករំលែក ផ្តល់​ចំណេះដឹង ផ្តល់​ពន្លឺ ផ្តល់​ក្តីសង្ឃឹម​ដើម្បី​ឲ្យ​សិស្ស​មាន​សមត្ថភាព​កសាង​អនាគត សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​ហេតុដូច្នេះ ការកសាង​ធនធានមនុស្ស គឺមាន​សារសំខាន់​ណាស់ ព្រោះ​ធនធានមនុស្ស​អាចបង្កើត​ស​កត្តា​នុព​ល តែ​ធនធាន​ដែល​ដើរ​ខុស និង​ជំរុញ​ឲ្យ​ប្រទេស​ធ្លាក់ ក្នុង​ផលវិបាក តែបើ​ធនធាន​នោះ​ជា​ធនធាន​ល្អ សង្គមជាតិ​នឹង​ល្អ កត្តា​ទាំងនេះ​គឺជា​ភារកិច្ច​របស់លោក​គ្រូ​អ្នកគ្រូ​ទាំងអស់ ដែលមាន​តួនាទី​អប់រំ​យុវជន​ឲ្យ​មាន​សីលធម៌ គុណធម៌​ក្លាយជា​ធនធាន​ល្អ ក្លាយជា​ធនធាន​ដែលមាន​ស​កត្តា​នុព​ល ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បន្ត​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ដើម្បី​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕ ​វ៉ៃ

spot_img
×