Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​បីនាក់​ស្លាប់​នៅនឹងកន្លែង ករណី​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​

spot_img

​ព្រៃវែង​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ ស្លាប់​យ៉ាង​រន្ធត់​នៅនឹងកន្លែង ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ស្រមោល ទាំង​មិនទាន់​ដឹងថា​អ្នកណា​ខុស​អ្នកណា​ត្រូវ បន្សល់ទុក​តែ​សាកសព​ទាំងបី នៅលើ​ច​ញ្ចើ​ម​ផ្លូវ វេលា​ម៉ោង​៥៖៣០​នាទី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨០-៨១ ភូមិ​បឹង​ស្នោ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-5490 បើក​ដោយ​ឈ្មោះ មុក សុ​លាប ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7377 ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​៣​នាក់​តែម្តង​។ រីឯ​រថយន្ត HYUNDAI បាន​ក្រឡាប់​ផ្ញា​រ​ជើង ក្រោយ​កើតហេតុ​ភ្លាម​អ្នកបើករថយន្ត​បានគេច​ខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ រថយន្ត​នៅ​ច​ញ្ចើ​ម​ថ្នល់​។​

​បើតាម​របាយ​រណ៍​រប​ស់​សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​មានឈ្មោះ មុក សុ​លាប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូ​តួ និង​មាន​អ្នករួមដំណើរ​ពីរ​នាក់​ទៀត ទី​១/​ឈ្មោះ មុក សំណាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ទី​២.​ឈ្មោះ វ៉ា រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្ក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ​រង់ចាំរ​ថ​យន្ត​ស្ទូច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ល្វា​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×