Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​នគរបាល​ទូទាំងប្រទេស ត្រូវ​បង្កើន​សមត្ថភាព ទប់ស្កាត់​ការប៉ុនប៉ង​បំផ្លាញ ការបោះឆ្នោត​នៅ​ចុងខែ​កក្កដា​

spot_img

​ភ្នំពេញ​ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ផ្ញើ​សារ​ជូនពរ​កងកម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស ក្នុងឱកាស​ខួប​លើក​ទី​៧៣ ថ្ងៃ​បដិសន្ធិ របស់​កងកម្លាំង​នគរបាលជាតិ​កម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨) ដែល​ប្រសូត្រ​ចេញពី​ស្នា​ព្រះ​ហ​ស្ថ​របស់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។​

​នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មន្ដ្រី​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ដោយ​សេចក្ដី​នឹករលឹក ស្រលាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត​។​

​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន ស្រប​ពេលដែល​ចលនា​ឧទ្ទាម​របស់​ពួកក្បត់​ជាតិ នៅតែ​មិន​បោះបង់​នូវ​មហិច្ឆតា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ ពិសេស​ការប៉ុនប៉ង​បំផ្លាញ​កិច្ចដំណើរការ និង​លទ្ធផល​បោះឆ្នោត​សកល​នាពេល​មុខ​នេះ ដូច្នេះ​កងកម្លាំង​នគរបាលជាតិ នៅមាន​ភារកិច្ច​ជាច្រើន​ទៀត ដែល​ត្រូវបំពេញ ដើម្បី​ធានា​ភាពសុខសាន្ដ​ជូន​ប្រជាពលរដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្ដិសុខ​ល្អប្រសើរ សម្រាប់​យុទ្ធនា​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ឲ្យ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​។​

​ជាមួយគ្នានេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ទឹកចិត្ត​ដោយស្មោះ​ចំពោះ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ដែលជា​និច្ចកាល បាន​ខិតខំ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ តស៊ូ​ប្ដូរផ្ដាច់ ការពារ​ខឿន​សន្ដិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×