Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​បទបញ្ជា​តុលាការខេត្ត​កំពង់ធំ ប្រធាន​ពន្ធនាគារ សម្រេច​ឃុំខ្លួន​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ប្រមាថ​ព្រះមហាក្សត្រ​

spot_img

​កំពង់ធំ​៖ នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ដែល​បង្ហោះ​ខ្លឹមសារ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​លោ​កឃ​ន សុ​កល ប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨​។​

​ក្នុង​ខ្លឹមសារ​នៃ​ដីកា លោក​ឃ​ន សុ​កល បាន​បញ្ជាក់ថា ការចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៩៤២ អក​/២០១៨ ចុះ​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០១៨ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​ស៊ើបសួរ​ទាក់ទង​នឹង​ជន​ត្រូវ​ចោទ ឃាង ណាវី អាយុ​៥០​ឆ្នាំ មានមុខ​ងារ​ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ក្នុង​សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

​បើតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន របស់ លោក ឃ​ន កុសល ប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ បានឱ្យដឹងថា តុលាការ​បានសម្រេច​ចោទប្រកាន់ បុគ្គល​រូបនេះ​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​

​លោក​វរសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាល​ក្រុង​ស្ទឹងសែន បាន​ប្រាប់ថា ជននេះ​បាន​ប្រមាថ​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ប្រើប្រាស់​គណនី​ឈ្មោះ គ្រូ​ប្រពន្ធ​សរ ដើម្បី​បង្ហោះ​ខ្លឹមសារ​ល្មើសច្បាប់​។​

​យោងតាម ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​ត្រូវបាន​វិសោធនកម្ម​ថ្មីៗ​នេះ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទូ​ន​៤៣៧​ថ្មី ដោយបាន​ចែងថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។​

​ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

​ប្រធាន​តុលាការ​ខេត្តកំពង់ធំ បានចេញ​សេចក្តីសម្រេច បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ ឃាង ណាវី ទៅ​ពន្ធនាគារ​ខេត្តកំពង់ធំ ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់ ។ បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ ឲ្យ​ទទួលយក​និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​

​នៅ​ថ្ងៃទី​១៣​ខែឧសភា​នេះ យោងតាម​បទបញ្ជា​របស់​ប្រធាន​តុលាការខេត្ត​កំពង់ធំ​នោះ ឧ​ត្ត​ម​អគ្គានុរក្ស តាម វៃ ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ បានទទួល​យក​ជន​ត្រូវ​ចោទ មក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ តាម​បទបញ្ជា​រួចរាល់​ហើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×