Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង អាយុ​ទើបតែ​៦​ឆ្នាំ

spot_img

​ខេត្តកំពង់ចាម​៖ នគរបាល​ស្រុក​ចំការលើ បាន​ចាប់ខ្លួន​ឪពុក​តិរច្ឆាន ដែល​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង អាយុ​ទើបតែ​៦​ឆ្នាំ នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ ស្ថិតនៅ​ភូមិ​ជាំ​ជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ករណី​រំលោភ​សេពសន្ថវៈ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជិន ព្រួញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ បានធ្វើ​សកម្មភាព​ចាប់រំលោភ ទៅលើ​ជនរងគ្រោះ ឈ្មោះ ជិន ចាន់ថុល ភេទ​ស្រី អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ ដែល​ត្រូវជា​កូនបង្កើត​របស់ខ្លួន​។ នគរបាល​បញ្ជាក់បន្ថែម​ថា ករណី​រំលោភ​កូនស្រី​ខ្លួនឯង ដោយសារ​មូលហេតុ​មក​ពី​ស្រវឹងស្រា ។ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខ​ត្ត​កំពង់ចាម បាន​បញ្ជា​ដល់ កំលាំង​ជំនាញ ចុះទៅ​ដល់ក​ន្លែ​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជិន ព្រួញ នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ចាម ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×