Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​១១​នាក់ និង​របួស​២៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣​ឧសភា​

spot_img

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ រងរបួស​ស្រាល​៣ និង​របួសធ្ងន់​២៣​នាក់​។​

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ទាំង​១៧​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១៦​គ្រឿង រថយន្ត​តូច​១៣​គ្រឿង និង​រថយន្ត​ធំ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរ រួមមាន​មិន​គោរព​សិទ្ធិ និង​ល្មើស​ល្បឿន មិន​ប្រកាន់​ស្តាំ ប្រជែង បត់​គ្រោះថ្នាក់ និង​កត្តា​យានយន្ត។​

​សូមបញ្ជាក់ថា​រយៈពេល​១៣​ថ្ងៃ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន​១០៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៦​នាក់ របួសធ្ងន់​ចំនួន​១១២​នាក់ និង​របួសស្រាល​ចំនួន​៣៦​នាក់​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×