Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ជេរ​មិន​ខុស​មែន​! ជិះឡាន​សុទ្ធ​ស៊េរី​ទំនើប តែ​ច​រឹក​មិន​ថ្លៃ​ចាក់​សាំង​គេ​ហើយ​មិន​ឲ្យ​លុយ ដាក់​មេ​ប្រូច​បាត់ស្រមោល​តែម្តង (​មាន​វីដេអូ​)

spot_img

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ មាន​ករណី​ដ៏​កម្រ និង​គួរ​ឲ្យ​ហួសចិត្ត​បំផុត​មួយ បានកើត​ឡើង​នៅ​ស្ថានីយ​ចាក់​សាំង​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅពេលដែល​រថយន្ត​ HIGHLANDER ​១​គ្រឿង បាន​ចូល​ចាក់​សាំង ប៉ុន្តែ មានគំនិត​អាក្រក់​មិន​ឲ្យ​លុយ​គេ ដោយ​បើករថយន្ត​ដាក់​មេ​ប្រូច​គេចខ្លួនបាត់​តែម្តង បន្ទាប់ពីចាក់សាំងរួច ។​

​យ៉ាងណាមិញ ទាក់ទង​នឹង​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ផងដែរ ផេ​ក​«​ឃ្លាំង​លក់​រថយន្ត 333» ក៏បាន​សរសេរ​សារ​មួយ​បញ្ជាក់​បន្ថែមថា​៖ «​ឡាន​ចាក់​សាំង​មិន​ឲ​លុយ នៅ​ស្ថានីយ៍​វេ​ង​ស្រេង​!! ព្រឹក​នេះ​១៣/៥/២០១៨ វេលា ៧:៤០​នាទី​។ សូម​ជូន​ជា​ដំណឹង និង ជួយ​យើងខ្ញុំ​ក្នុងការ​តាម​ចាប់​ជនកំហូច​នេះ​ផង​! សូម​អរគុណ​! ស្លាក​លេខ ភ្នំពេញ​-2AR 6513 សូមជួយ​like and share ផង …016431666» ។​

​ទន្ទឹម​នោះ​ផងដែរ ក៏មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត​បាន​ចូល​ខ​មិន​យ៉ាងច្រើន ដោយ​មនុស្ស​ភាគច្រើន​បាន​ជេរប្រមាថ​ដូចជា​៖ «​អូយ អា​ថោក​នេះ បើ​គេ​រកឃើញ មិនដឹង​ជាយ​កមុខ​ទៅ​ទុក​នៅ​ក​ន្លែ​ណា​ទេ ថោក​លំដាប់ ISO,….» ៕ ចន្ទី

​ខាងក្រោម​នេះ​ជា​មតិយោបល់​ក្តៅ និង​ត្រជាក់​ផ្សេងៗ ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៖

spot_img
×