Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារ​ស៊ើបការណ៍​កូរ៉េខាងត្បូង​៖ ព្យុងយ៉ាង​កំពុង​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ទៀត​

spot_img

​ភ្នាក់ងារ​ស៊ើបការណ៍​របស់​កូរ៉េខាងត្បូង បានធ្វើការ​ព្យាករណ៍​ថា ទីក្រុង​ព្យុងយ៉ាង​កំពុងតែ​រៀបចំ​ធ្វើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរនិង​មី​ស៊ី​ល​បន្ថែមទៀត ក្រោយពេល​ភ្នាក់ងារ​នេះ​បាន​កត់សំគាល់ឃើញ ពី​ការ​បន្លាស់​ទី​របស់​យាន្ត​នៅ​ជុំវិញ​វិទ្យាស្ថាន​ស្រាវជ្រាវ​មី​ស៊ី​ល​ក្នុងទីក្រុង​ព្យុងយ៉ាង​។​

​នៅក្នុង​របាយការណ៍រ​បស់​ភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា “​ទីក្រុង​ព្យុងយ៉ាង​នឹង​បន្ត​ជំរុញ​ការ​ភិ​វឌ្ឍន៍​លើ​ការផលិត​គំរូ​តូចៗ​ជាច្រើន នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​”​។​

​របាយការណ៍​បន្តទៀត​ថា “​រូង​ទី ៣ (​នៅ​តំបន់​ធ្វើតេស្ត Punggye-ri) គឺ​បានរៀបចំ​រួចរាល់​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​បាន​គ្រប់ពេលវេលា​”​។​

​កាលពីពេល​ថ្មីៗ​នេះ កូរ៉េខាងជើង​ធ្លាប់បាន​ប្រកាសថា ខ្លួន​បានធ្វើ​ការសាកល្បង​គ្រប់​បែក​អ៊ីដ្រូសែន​បាន​ដោយ​ជោគជ័យ កាលពីដើម​ខែកញ្ញា ដែលជា​ការសាកល្បង​នុយក្លេអ៊ែរ​ទី ៦​របស់ខ្លួន​។ អនុភាព​នៃ​គ្រាប់បែក​អ៊ីដ្រូសែន​នោះ​អាច​ផ្ទុះ​មាន​ទំហំ ៦,៣​លំ​ញ័រ ដែលជា​អាវុធ​មាន​អនុភាព​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់មាន​របស់​ព្យុងយ៉ាង​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ផងដែរ រដ្ឋ​ផ្តាច់ការ​មួយ​នេះ ក៍​បានធ្វើ​ការច្រានចោល​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ផ្សាយ​ថា រូង​ក្រោម​ដី​មួយ​នៅ​កន្លែង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​បាន​បាក់​រលំ ក្រោយពេល​មានការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ទី ៦​របស់​ព្យុងយ៉ាង បណ្តាល​ឲ្យ​កម្មករ​កូរ៉េខាងជើង​ជាង ២០០​នាក់​ស្លាប់​។​

​ភ្នាក់ងារ​សារ​ព៌​ត​មាន​រដ្ឋ​កូរ៉េខាងជើង KCNA ក៍បាន​ចោទប្រកាន់​ប្រទេស​ជប៉ុន​ថា បង្កើត​ព៌​ត​មាន​ក្លែងក្លាយ ក្រោយពេល​ទូរទស្សន៍​ជប៉ុន Asahi បាន​រាយការណ៍​ថា ដោយ​ដកស្រង​ប្រភពពី​មន្ត្រី​កូរ៉េខាងជើង​ដែល​មិន​ប​ញ្ជេ​ញ​ឈ្មោះថា កម្មករ​ជាង ២០០​នាក់​បាន​ស្លាប់ នៅក្នុង​ការបាក់​រូង​។​

​ក្នុង​រយៈពេល ១០​ខែ នៃ​ឆ្នាំ ២០១៧​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ២២ និង​ធ្វើ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​មួយ ខណៈដែល​រដ្ឋ​ដ៍​ឯកោរ​មួយ​នេះ​បាន​គំរាម​បាញ់​មី​ស៊ី​ល​ទៅលើ​កោះ​ហ្គា​ម​អា​មេ​រិច​៕ ដោយ ៖ សុភ័ក្ត្រ​

 

 

spot_img
×