Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ម្ល៉ឹងផង! ស្រី​ស្អាត​សុខចិត្ត​ហុច​«​ថ្ពាល់​»​ឲ្យ​ប្រុសៗ​ថើបម៉ាស្រលាញ់​ ឲ្យតែឈប់ធ្វើ​រឿង​មួយនេះ​…

spot_img

​ចាប់តាំងពី​ប្រទេស​ចិន​ត្រូវបាន​ចាត់ទុកថា ការប្រើប្រាស់ និង​ផលិត​ថ្នាំជក់​ធំ​បំផុត​នៅលើ​ពិភពលោក នោះ​វា​ពុំមាន​ទើបតែ​ជា​ព័ត៌មាន​ក្តៅ ដែល​ការជក់បារី​កើតមានឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ប្រទេស​ដ៏​ល្បី​នេះ​ទេ ។ ចិន​បាន​ផលិត ៤២% នៃ​ថ្នាំជក់​នៅលើ​ពិភពលោក ដោយ​សាជីវកម្ម​ថ្នាំជក់​ជាតិចិន គឺជា​រោងចក្រ​ផលិត​ថ្នាំជក់​តែមួយគត់​ដែល​ធំជាងគេ​បង្អស់ ។​

​ទាក់ទង​នឹង​រឿងនេះ គេ​ដឹងថា មាន​អ្នក​ជក់បារី​ជន​ជាតិចិន​យ៉ាងតិច ៣ លាន​នាក់ ដែល​ក្នុងនោះ​១​លាន​នាក់​បាន​ស្លាប់​ក្នុង​១​ឆ្នាំៗ ។ យ៉ាងណាក៏ដោយ ការជក់បារី​នៅក្នុង​ប្រទេស​ចិន បាន​ក្លាយជា​ទម្លាប់​ដ៏​ពេញនិយម ដែល​ជនជាតិ​បាន​ប្រើប្រាស់​បារី​ទាំង​កញ្ចប់ៗ​ជា​រៀងរាល់ថ្ងៃ ។​

​ប៉ុន្តែ ឥឡូវនេះ មាន​សញ្ញា​បង្ហាញថា រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន ។ កាលពីមុន មេដឹកនាំ​ចិន​ដូចជា​ប្រធាន ម៉ៅ (Mao) និង​អ្នក​ស្នង​តំណែង​របស់លោក​គឺ​លោក Den Xiaoping ត្រូវបាន​គេ​កម្រ​ឃើញ​មាន​បារី​នៅក្នុង​ដៃ​ណាស់ ។ ប៉ុន្តែ ប្រធានាធិបតី​បច្ចុប្បន្ន លោក ស៊ី ជិន​ពីង បាន​ជំនា​ស់នឹង​និន្នាការ​នេះ ។ គាត់​ក៏បាន​ព្រមាន​មន្ត្រី​មិន​ឲ្យ​ជក់បារី​នៅ​ទីសាធារណៈ​នោះទេ ដើម្បី​ធ្វើជា​គំរូ​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​របស់ខ្លួន ។​

​ដោយសារតែ ទម្លាប់​នេះ​ហាក់ដូចជា​ពិបាក​ការ​បំបែក​ជាខ្លាំង​នោះ ។ ហេតុនេះ នារី​ដ៏​ស្រស់ស្អាត​ម្នាក់ បានគិត​ឃើញ​នូវ​យុទ្ធសាស្ត្រ «​ចិត្តល្អ​» ថ្មី​មួយ ដោយ​ចេញ​តាម​បណ្តា​ដងផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​ផ្តល់ «​ការ​ថើប​» ដើម្បី​ដោះដូរ​នឹង​ដើម​បារី​របស់​អ្នក​ជក់​! និង​និយាយ​ទៅកាន់​ពួកគេ​ថា តើ​អ្នកនឹង​ចង់​បោះបង់​បារី​ទេ ប្រសិន​នាង​ឲ្យ​ថើប​១​ខ្សឺត​? ៕ ចន្ទី​

spot_img
×