Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! រថយន្ត​ហាយ​ឡិន​ឌ័​រ ចូល​ចាក់​សាំង​​អស់​​៥០​​ដុល្លារ​​​ដាក់​មេ​ប្រូច​អត់​ឲ្យ​លុយ​គេ ឥឡូវនេះ ស្គាល់​អត្តសញ្ញាណ​បណ្តើរៗ​ហើយ តាម​ពិតជា​រថយន្ត​…

spot_img

​រឿងរ៉ាវ​បង្ក​ការរិះគន់​ដ៏​ក្តៅគគុក កាលពី​ម្សិលមិញ (១៣ ឧសភា​) នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ ព័ណ៌ទឹកប្រាក់ ចូល​ចាក់​សាំង​នៅ​ស្ថានីយ៍​មួយ (ជាប់ផ្សារ​​កាណាស៊ីធី) តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង តម្លៃសាំង ៥០ដុល្លារ ប៉ុន្តែ បាន​មានគំនិត​ខូច​ចាក់​រួច​បើកឡាន​​ចេញ​ទៅ​យ៉ាង​លឿន​ ​ដោយ​មិន​ឲ្យ​លុយ​គេ ឥឡូវនេះ ស្គាល់​អត្តសញ្ញាណ​ជា​បណ្តើរៗ​ហើយ ដោយ​តាមរយៈ​ការស៊ើបអង្កេត​ស្លាក​លេខ នោះ​ជា​ហ៊ាន​ដំបូង​ត្រូវបាន​ដឹងថា រថយន្ត ពាក់​ស្លាក​លេខ ២ AR 65 13 គឺជា​កម្ម​សិទ្ធ ក្រុមហ៊ុន ឆាយ លី​ស រ៉​យ៉ា​ល់ លី​ស៊ី​ង មាន​ទីតាំង ស្ថិតនៅតាម ផ្លូវ​នរោត្តម ភូមិ ១ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ជា​ឡាន​​ទិញ​បង់​រំលស់​។​

​យោងតាម​គណនី​ហ្វេ​ស​បុក​លោកពូ​ដំរី​ស លោក​បាន​បង្ហោះ​កាលពី​យប់មិញ ជាមួយ​ខ្លឹមសារ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ជួយ​ឈឺឆ្អាល បន្តិច​ចុះ ដើម្បី​កុំអោយ​ជននេះ​បានចិត្ត កុំអោយ​មាន​សកម្មភាព​បែបនេះ​តទៅទៀត អ្នក​ដែល​ត្រូវ​អាណិត​គឺ​បុគ្គលិក​ជា​អ្នកលក់ ដែល​ត្រូវ​រងគ្រោះ ដោយ​ថៅកែ កាត់​ប្រាក់ខែ​។ វា​អាច​មើលស្រាល​ដល់​សមត្ថកិច្ច​ទៀត​ក៏​ថា​បាន​…​ឡាន​នេះ​ទិញ​បង់​រំលស់​» ៕ ចន្ទី​

spot_img
×