Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាស​ហា អ្នកណាខ្លះ​កាល​នៅ​រៀន​វ័យ​បឋម និង​អនុវិទ្យាល័យ ធ្លាប់​ត្រូវ​ស៊ី​​ម៉ែត្រ​​លោកគ្រូ​អ្នកគ្រូ​យ៉ាង​ចាស់ដៃ (​មាន​វីដេអូ​)

spot_img

​​សកម្មភាព​ដាក់ទណ្ឌកម្ម​សិស្ស របស់​អ្នកគ្រូ​ម្នាក់​នៅក្នុង​ប្រទេស​វៀតណាម បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បានឃើញ ហើយ​នឹក​ដល់​គ្រា​ឈឺចាប់​វ័យ​សិក្សា​ថ្នាក់​បឋម ឬ អនុវិទ្យាល័យ បន្ទាប់ពី​វីដេអូ​ដ៏​ញាក់សាច់​មួយ​របស់​អ្នកគ្រូ​រូបនេះ ត្រូវបាន​បង្ហោះ​ឡើងលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្ហាញ​អ្នកគ្រូ​ដាក់ទណ្ឌកម្ម​ទៅលើ​កូនសិស្ស​ប្រុស​ស្រី​របស់ខ្លួន​យ៉ាង​ធ្ងន់ៗ​ដៃ ធ្វើ​ឲ្យ​ពួកគេ​ម្នាក់ៗ​ស្រែក​ឈឺចាប់​មិន​ស្ទើរ ។​

​វីដេអូ​នៃ​ហេតុការណ៍​នេះ ត្រូវបាន​ដឹងថា​ថត​ដោយ​កូនសិស្ស​ម្នាក់ ដែល​បន្ទាប់មក​បានសម្រេច​បង្ហោះ​លើ​បណ្តាញ​សង្គម ។ យ៉ាងណាមិញ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ដ៏​ញាក់សាច់​នេះ​ផងដែរ ត្រូវបាន​គេ​ជឿថា កូនសិស្ស​ទាំងនោះ​ប្រហែល​បរាជ័យ​ក្នុងការ​ធ្វើ​លំ​ហាត់​ដែល​អ្នកគ្រូ​ដាក់​ឲ្យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគ្រូ​ចុចឈ្មោះហៅ​ឡើង​ក្តារខៀន រួច​ដាក់ទណ្ឌកម្ម​ទៅតាម​ចំនួន​ធ្វើ​លំ​ហាត់​ខុស​ក្នុង​ម្នាក់ៗ​យ៉ាង​ដូច្នេះ ។​

​ទោះយ៉ាងណា ការដាក់ទណ្ឌកម្ម​ចង់​ឲ្យ​សិស្ស​ចេះ​នេះ ពុំមែន​ជា​អំពើហិង្សា​ធ្ងន់ធ្ងរ​នោះទេ ព្រោះថា​នៅ​ចំណុច​ខ្លះ ក៏​ឃើញ​កូនសិស្ស​ខ្លះ​ដែល​ឈឺ​ទ្រាំ​ពុំបាន បែរ​ត្រឡប់​តវ៉ាចង់​ចាប់​រំពាត់​អ្នកគ្រូ ក្នុង​លក្ខណៈ​សើចទៀតផង ហើយ​អ្នកគ្រូ​វិញ​ក៏​អាច​មើលឃើញ​ហាក់​ចង់​សើច​នឹង​ប្រតិកម្ម​​របស់​កូន​សិស្ស​ផងដែរ ៕

ចុះ​ប្រិយមិត្ត​វិញ ដែល​ធ្លាប់​លោកគ្រូ​អ្នកគ្រូ​វ៉ៃ​អីចឹង​ដែរ ឬទេ កាល​នៅ​រៀន​វ័យ​កុមារ​?

spot_img
×