Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទឹកចិត្ត​ស្វាមី​ដ៏​កម្រ​! សុខចិត្ត​បណ្តើរ​ម៉ូតូ​ខូច​ក្រោម​តំណក់ទឹកភ្លៀង​រលឹម​ស្រិចៗ ខណៈ​ឲ្យ​ប្រពន្ធ​ពោះធំ​ជិះ​លើ​ម៉ូតូ ទស្សនា​ហើយ​រំភើប​ជំនួស (​មាន​វីដេអូ​)

spot_img

​ទោះបីជា​វីដេអូ​នេះ បាន​កន្លង​ផុតទៅ​ជាច្រើន​ខែ​ក្តី តែ​វា​នៅតែ​ទទួល​ការចាប់អារម្មណ៍ និង​ត្រូវបាន​ចែករំលែក​តៗ​គ្នា​ជាថ្មី​ម្តងទៀត​យ៉ាង​ផុសផុល នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ដែល​វីដេអូ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ជា​ស្វាមី​មាន​ទឹកចិត្ត​ស្រលាញ់​ភរិយា​ដ៏​ល្អ​ម្នាក់ បាន​ស្ម័គ្រ​បណ្តើរ​ម៉ូតូ (​មិនដឹងថា​ខូច ឬក៏​អស់​សាំង​ទេ​) ហាក់​គ្មាន​រុញ​រា​ឡើយ ខណៈ​ឲ្យ​ប្រពន្ធ​ពោះធំ​ជិត​គ្រប់​បន្ត​ជិះ​លើ​ម៉ូតូ ទាំង​អាកាស​មេឃ​រលឹម​ស្រិចៗ ក្រោម​ផ្ទៃមេឃ​រៀប​បិទបាំង​ដោយ​ស្បៃ​អន្ធ​កាល​ទៅហើយ ។​

​យ៉ាងណាមិញ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​របស់​ប្តី​ប្រពន្ធ​នេះ ត្រូវបាន​គេ​ជឿថា ពួកគាត់​ប្រហែល​ទំនង​ទើប​ចេញពី​កន្លែងធ្វើការ​ម្តុំ​ណាមួយ នៅក្នុង​ទីក្រុង​ភ្នំពេញ ។​

​ទង្វើ​ដ៏​ល្អ​នេះ ត្រូវបាន​បុរស​ម្នាក់​ដែល​បើករថយន្ត​ថត​ពីក្រោយ បាន​និយាយថា​៖ «​នេះ​ជា​ទឹកចិត្ត​ស្វាមី​បណ្តើរ​ម៉ូតូ ដែល​អស់​សាំង ហើយ​សុខចិត្ត​ឲ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិះ​លើ​ម៉ូតូ ហើយ​ខ្លួនឯង​បណ្តើរ​ប្រពន្ធ ។ នេះ​គឺជា​ស្វាមី​ដ៏​ល្អ នៅលើ​លោក​នេះ​ប្រហែលជា​ពុំមាន​ច្រើន​ទេ​មើលទៅ​!!» ៕ ចន្ទី


spot_img
×