Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​អនុញ្ញាតិ​ឲ្យ​មានការ​វិនិយោគទុន នៅ​កូរ៉េខាងជើង បើ​រដ្ឋ​នេះ​បោះបង់​នុយក្លេអ៊ែរ ទាំងស្រុង​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ថា អា​មេ​រិច​​អាច​នឹង​អនុញ្ញាត​ឲ្យ​មានការ​បណ្តាក់​ទុក​លក្ខណៈ​ឯកជន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ក្នុង​ល​ក្ខ័​ណ​​ប្រទេស​នេះ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​។​

​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង Fox News លោក​បញ្ជាក់ថា អ្នកវិនិយោគ​ទុក​អា​មេ​រិច​​អាច​នឹង​ជួយ​កសាង​ប្រព័ន្ធ​ថាមពល​របស់​កូរ៉េខាងជើង​។​

​ការ​ថ្លែង​ដូច្នេះ កើតឡើង​បន្ទាប់ពី​លោក Mike Pompeo ទើបតែ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​​ព្យុងយ៉ាង​កាល​ពី​សប្តាហ៍​មុន ដើម្បី​រៀបចំ​ជំនួប​កំពូល​រវាង លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែមិថុនា​ខាងមុខ ក្នុងប្រទេស​សិង្ហ​បុរី​។​

​សហរដ្ឋ​អា​មេ​រិច​ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង​ឲ្យ​​រីកចម្រើន បើ​រដ្ឋ​មួយ​នេះ​ព្រម​បំបាត់​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​ចោល​ទាំងស្រុង​។​

​សូមបញ្ជាក់ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ហាក់​មាន​ភាពល្អប្រសើរ​ឡើង ក្រោយពេល​កូរ៉េខាងជើង​​បាន​ប្តេជ្ញាចិត្ត​បោះបង់​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​លោក និង​បន្ទាប់ពី​មាន​ជំនួប​កំពូល​រវាង​​មេដឹកនាំ​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន និង គីម ជុង​អ៊ុន​កាលពីពេល​ថ្មីៗ​នេះ​៕ សុភ័ក្ត្រ

spot_img
×