Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! គ្នា​មួយ​គ្រួសារ រៀបចំ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ​ឥណ្ឌូនេស៊ី ផ្តាច់ជីវិត​មនុស្ស​ជិត ២០​នាក់​

spot_img

​គ្រួសារ​មួយ មាន​សមាជិក ៦​នាក់ បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​ព្រះវិហារ​ចំនួន ៣​កន្លែង ក្នុងប្រទេស​​ឥណ្ឌា​នេ​ស៊ី បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៣​នាក់​ស្លាប់បាត់​បង់ជីវិត និង ៤០​នាក់​រងរបួស​។ ​នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​អះអាងថា​ជាការ​វាយប្រហារ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ជា​ទំនួល​ខុសត្រូវ​​របស់​ក្រុម​ខ្លួន​។​

​ក្នុងចំណោម​សមាជិកគ្រួសារ​ទាំងអស់ ម្តាយ និង​កូនស្រី ២​នាក់ អាយុ ៩ និង ១២ ឆ្នាំ​បាន​ចុច​បំផ្ទុះ​​ខ្លួនឯង​នៅ​ព្រះវិហារ​មួយ ខណៈដែល ឪពុក ព្រមទាំង​កូន ២​នាក់ អាយុ ១៦ និង ១៨​ឆ្នាំ​បាន​វាយ​​ប្រហារ​ព្រះវិហារ ២​កន្លែង​ផ្សេងទៀត នៅក្នុង​ទីក្រុង Surabaya ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។​

​មេប៉ូលីស​ឥណ្ឌូនេស៊ី Tito Karnavian បាន​បញ្ជាក់ថា ពួកគេ​ជា​សមាជិក​របស់​បណ្តាញ​រដ្ឋ​អី​ស្លាម (JAD)​។​

​ប៉ូលីស​បញ្ជាក់ទៀតថា ក្រុមគ្រួសារ​ដែល​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នោះ ស្ថិតក្នុង​ចំណោម​មនុស្ស​​រាប់រយ​នាក់ ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ស៊ី​រី កន្លែង​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម IS កំពុង​ប្រយុទ្ធ​​ប្រឆាំង​ជាមួយនឹង​កងកំលាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី​។​

​សូមបញ្ជាក់ថា ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​កាលពី​ម្សិលមិញ​នេះ គឺជា​ការវាយប្រហារ​​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​ន៍​ចុង​ក្រោយនេះ​។​

​បន្ទាប់ពី​ការវាយប្រហារ លោក​ប្រធានាធិបតី Joko Widodo បាន​ទៅ​កន្លែងកើតហេតុ និង​បាន​​ហៅ​ការវាយប្រហារ​នោះ​ថា​ជា​អំពើ​ឃោរឃៅ និង​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ពិនិត្យមើល​បញ្ហា​នោះ និង​​បំបែក​បណ្តាញ​ជនល្មើស​៕ សុភ័ក្ត្រ

spot_img
×