Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​លឿន បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់ ៤​នាក់​

spot_img

​​ឧ​ត្ត​រ​មានជ័យ ៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០ ស្ថិតក្នុង​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​មន្ត្រីនគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា អ្នកបើករថយន្ត​បង្ក ឈ្មោះ​ស្រី​ម វី ភេទ ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​យួន ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម គ្មាន​របួស​។ ចំណែក​អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើរ​៤​នាក់ ដែល​ស្លាប់ ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​កំពុង​ស្រាវជ្រាវ​រក​អត្ត​សញ្ញា​។ ប្រភព​ដដែល​បន្តថា មូលហេតុ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×