Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំឱ្យ​ប្រជាពលរដ្ឋ ការពារ​សន្តិភាព និង ស្ថាបនិក​សន្តិភាព ដើម្បី​សុខដុម​រមនី និង​ការអភិវឌ្ឍន៍​

spot_img

​ភ្នំពេញ ​៖​ លោក ឃួ​ង ស្រេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ឱ្យ​ប​ង្រ​ជា​ពលរដ្ឋ​ដែល​ស្រលាញ់​សន្តិភាព​និង​ស្ថេរភាព​សង្គម រួមគ្នា​ការពារ សន្តិភាព ដែល​បានមក​ដោយ​លំបាក​បំផុត​មួយ​នេះ​ឱ្យ​គង់​វង់ និង​ការពារ ស្ថាបនិក​សន្តិភាព ឱ្យបាន​ល្អ ដើម្បី​ភាពសុខដុមរមនា និង​ការអភិវឌ្ឍ ដូចដែល​កម្ពុជា​កំពុងមាន​សព្វថ្ងៃនេះ​។​

​លោក​ប្រធាន​ក្រុមការងារ បាន​អំពាវនាវ​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា បក្ស​សង្កាត់​សំរោង ចំនួន​១៥២៩​នាក់ កាលពី​ថ្ងៃទី​១២ ខែ ឧសភា​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​សំរោង​។​

​ឯកឧត្តម អភិបាល​បន្តថា បើ​បងប្អូន​ស្រលាញ់​សន្តិភាព ត្រូវការពារ​សន្តិភាព ព្រោះថា សន្តិភាព​នេះ មិនមាន​បរទេស​ណា​លើកយក​មកឱ្យ​កម្ពុជា​នោះទេ ហើយក៏​គ្មាន​បក្សនយោបាយ​ណា​ផ្សេង នាំ​មកឱ្យ​យើងទាំងអស់គ្នា​ដែរ ក្រៅពី​កិច្ចខិតខំ​ប្រឹងប្រែង​បូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​។ ដូច្នេះ​ដើម្បីឱ្យ​សន្តិភាព​នៅ​គង់​វង់​យូ​អង្វែង​បាន​ទាល់តែ​ទាំងអស់គ្នា​រួមគ្នា​ការពារ ជាពិសេស​ការពារ​ស្ថាបនិក​សន្តិភាព គឺ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដ៏​ឈ្លាសវៃ ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ ឈ្នះ​ឈ្នះ ធ្វើ​ឲ្យ​គ្រប់ភាគី​ខ្មែរ​ទាំងអស់​បាន​ត្រូវរ៉ូវ​គ្នា និង​បាន​ផ្លាស់ប្ដូរ​កម្ពុជា ពី​សមរភូមិ នៃ​សង្គ្រាមរ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី​ទៅជា​ប្រជាជាតិ​១ ដែលមាន​សុខសន្ដិភាព សេរីភាព ឯកភាព ស្ថេរភាព អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ហើយ​ជីវភាព​ប្រជាជន​ត្រូវបាន​លើកកម្ពស់​ជា​បន្ដបន្ទាប់​។​

​លោក​បាន​រំលឹក​ផងដែរ​ថា គណៈបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ និង​ប្រជាជន ពី​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ដឹកនាំ និង កសាង​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេរ​រហូត​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​និង​មានការ​អភិវឌ្ឍ​រីកចំរើន​។​ប្រមុខ​ដឹកនាំ គឺជា​តួអង្គ​ស្ថាបនិក នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ការស្ដារ​ប្រទេសជាតិ ឲ្យ​មានកេរ្តិ៍ឈ្មោះ លេច​ត្រដែត​ឡើងវិញ លើ​ឆាក​អន្តរជាតិ ហើយ​បាននិងកំពុង​កែប្រែ​មុខមាត់​ប្រទេសជាតិ​ធ្វើឱ្យ​ប្រជាជនមាន​ជីវភាព​ធូរធារ​ជា​បន្តបន្ទាប់​។​

​ក្នុងនោះ​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ​បានបង្ហាញ​ពី​ជំហរ គៀងគរ​និង​ប្រមែប្រមូល​សមាជិក​បក្ស​ឱ្យបាន​កាន់តែច្រើន ដើម្បីឱ្យ​ការបោះឆ្នោត​សកល​នាពេល​ខាងមុខនេះ ទទួលបាន​ជោគជ័យ ។ ជាមួយគ្នា​នោះ​ក៏បាន​បង្ហាញ​ពី​គម្រោង​ផែនការ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ មូលដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ ជាមួយ​ថ្នាក់ដឹកនាំ សប្បុរសជន ឱ្យ​កាន់តែ​រីកចំរើន ពិសេស ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ដោយ​ធ្វើការ​ជួសជុល ផ្លូវ កសាង​ប្រព័ន្ធ​ប្រឡាយ លូ ក្នុង​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ប្រសើរ ដើម្បី​បញ្ជៀ​ស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ក​ភ្លៀង​ក្នុង​រដូវវស្សា​នេះ​។​

​លោក អភិបាលខណ្ឌ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ គិតគូរ​ពី​ជីវភាព​ប្រចាំថ្ងៃ ចៀស​ជាង​ស្តាប់​ការនិយាយ​ភូតភរ ពី​អ្នកនយោបាយ​ជ្រុលនិយម​មួយចំនួន​តូច ដែលមាន​បំណង​បំបែកបំបាក់ សាមគ្គី​ជាតិ និង​បង្ករ​អស្ថេរភាព​សម្រាប់​សង្គម​ជាតិ ដោយ​រួមគ្នា​ការពារ​ផលប្រយោជន៍​ជាតិ និង​សេចក្តីសុខ​ក្នុងការ​រស់នៅ ជាពិសេស​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត នឹង​គិតថា​ដឹកនាំ​ប្រទេស​ឱ្យមាន​ការរីកចំរើន​ទៅ​ថ្ងៃ​អនាគត​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×