Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្លំ​ខ្លួន​ធ្វើជា​គ្រូ​ចចេះ​ស្រោច​ទឹក ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​មនុ​ស្សគ ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​

spot_img

​កណ្ដាល ៖ នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ បន្ទាប់ពី​ជនសង្ស័យ​ខាងលើ​អួតខ្លួន​ថា ជា​គ្រូ​ស្រោច​ទឹក​រំដោះគ្រោះ រួច​នាំ​នារី​រងគ្រោះ​ទៅ​ស្រោច​ទឹក​បន្លំ​រំលោភ​តែ​ពុំបាន​សម្រេច​នោះទេ ។ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ខាងលើនេះ​បានកើត​ឡើង​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ និង​៣០​នាទី ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​មន្ដ្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​ឈ្មោះ នៅ វណ្ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​វត្ថុតាង​ចាប់យក​​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​០៨​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១Y ០៤៦១ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ព ស​.​ម អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខ​(​ជា​មនុស្ស​គ​មាន​សតិ​មិន​គ្រប់គ្រាន់​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តា ។ ជនសង្ស័យ​ស្រោច​ទឹក ឲ្យ​ជនរងគ្រោះ ទាំង​ខោអាវ​ក្នុង​បន្ទ​ប​ទឹក ដោយ​បិតទ្វារ ហើយ​ជនរងគ្រោះ ទទឹក ក៏​ស្រាត​ខោអាវ​ចេញ ជនសង្ស័យ​ចាប់​ជនរងគ្រោះ រំលោភ​សេពសន្ថវៈ តែម្តង​តែ​មិនបាន​សម្រេច​។​

​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ប្រាប់​ទៅ​អា​ព្យាបាល​ជនរងគ្រោះ​ថា ចេះ​ស្រោ​ទឹក ហើយ​អា​ព្យាបាល​យល់ព្រម​ឲ្យ​ស្រោច​ទឹក ពេល​ជនសង្ស័យ​នាំ​ជនរងគ្រោះ​ចូល បន្ទប់ទឹក ដោយ​បិតទ្វារ​បន្ទប់ ទើប​អាណាព្យាបាល មានការ​សង្ស័យ ទើប​ទៅ​លួច​មើល​តាម​ទ្វារ​បន្ទប់ទឹក ដែល​ខើច​ពី​ខាងក្រោម ប្រហែល​១​ចំអាម បានឃើញ​សកម្មភាព​ជនសង្ស័យ ធ្វើ​ទើប​ស្រែកហៅ​ឲ្យ​បើកទ្វារ ហើយ​ដាក់​ពាក្យបណ្តឹង​តែម្តង​។​

​តាម​ចម្លើយសារភាព​ជនសង្ស័យ​បាន​ឆ្លើយថា​ខ្លួន​ពិតជា​បាន​បាន​ប៉ុនប៉ង​រំលោភ​សេ​ពស​ន្ថ​វះ​ទៅលើ​ជនរងគ្រោះ​ជាម​នុស្ស​វិកល​ច​រឹក​ដោយ​យក​ប្រដាប់ភេទ​ញល់​ច្រកចូល​មិនទាន់​ចូល​ផង​ស្រាប់តែ​លោកយាយ​ម្នាក់​ស្រែក​ទើប​ខ្លួប​ឈប់​ហើយ​បើកទ្វារ​បន្ទប់ទឹក​ចេញ​ក្រៅ​វិញ​។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាមនោះ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×