Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​ថ្ងៃនេះ​ពិបាក​បាន​ដូច​ក្តី​បំណង ផ្លូវចិត្ត​តប់ប្រមល់​ធ្វើ​ឲ្យ​អ្នក​កាន់តែ​គិត​មិន​ចេញ​ផែនការ​ការ​ទប់ទល់​។ អ្នកវិនិយោគ​ភាគហ៊ុន​ត្រូវ​ប្រយ័ត្នប្រយែង​ដោះស្រាយ​ព័ត៌មាន ចៀសវាង​វិនិយោគ​ដោយ​ងងឹតងងល់​។ មនោសញ្ចេតនា ៖ មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប្រឹងប្រែង​រក្សា​ទំនាក់​ទម​នង​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ ត្បូង ។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ ការងារ​ងាយ​ជួប​ឧបសគ្គ ពិបាក​សម្រេច​តាម​ផែនការ មិនត្រូវ​ជំនះ​ធ្វើ​ល្អ​បំផុត​គួរ​សម្រួល​តាម​ដំណើរ​ទើប​មិនមាន​បញ្ហា​ធំដុំ​។ អ្នករកស៊ី​ថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​បំពេញ​។ មនោសញ្ចេតនា ៖ ត្រូវ​ចេះ​អធ្យាស្រ័យ​កុំ​ចាប់​តែ​ចាប់កំហុស​នាំ​ឲ្យ​ឈានទៅ​បែកបាក់​គ្នា​។ ទិស​នាំ​លាភ​៖ ខាងជើង តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់ ។ ធ្វើ​ការងារ​ចាំបាច់​ត្រូវ​មានគំនិត​ផ្ទាល់ខ្លួន កុំ​ចេះតែ​ឯកភាព​តាម​អ្នកដទៃ​។ ថ្ងៃនេះ​មានឱកាស​វិនិយោគ​ល្អ កុំ​បោះបង់​ឲ្យ​សោះ​។ មនោសញ្ចេតនា​៖ គួរ​លៃ​ទុក​ពេលវេលា​នៅក្បែរ​ដៃគូ​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​រីក​ចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម ។ ទោះបី​រាសី​ល្អ តែ​នៅតែមាន​អ្នក​ចង់​ប្រជែង​ក្នុង​ការងារ​បង្អាក់​ការឈាន​ឡើង​របស់​អ្នក ដូច្នេះ​រាល់​ទង្វើ ឬ​ការនាំ​ពាក្យ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​។ ចំណូល​មាន​ស្ថិរភាព អាច​វិនិយោគ​ធំ​បាន ប៉ុន្តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ៖ មានរឿង​រកាំរកូស ឈ្លោះប្រកែក ប៉ុន្តែ​ប្រសិន​អ្នក​ទា​មង​២​អត់ឱន​ឲ្យ​គ្នា​បន្តិច​នោះ​នឹង​ដោះស្រាយបាន​វិល​មក​ភាពប្រក្រតី​វិញ​។ ទិស​នាំ​លាភ ៖​កើត តំណម ៖ ជើង ។ ពណ៌​នាំ​សំណាង​៖ ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ការងារ ៖ កាន់តែ​ងាយស្រួល​កាន់តែ​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​គូសត្រូវ​នឹង​កាន់តែ​ចង់រក​វិធី​បំផ្លាញ​។ ទោះបី​ការងារ​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់ តែ​ប្រាក់ចំណូល​នៅ​ពុំទាន់​បាន​សក្តិសម​។ មនោសញ្ចេតនា ៖​អ្នក​ទាំង​២​មានចិត្ត​គំនិត​ពុំ​សូវ​ចុះសម្រុង​នឹង​គ្នា ពិបាក​និយាយ​ជាមួយគ្នា​បានយូរ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ ។ ភាព​ដដែលៗ​នៃ​ការងារ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿ​ណាយ​ចង់​បោះបង់ចោល​ត្រូវ​ប្រមូលផ្តុំ​ស្មារតី​មកវិញ​រង់ចាំ​បន្តិចទៀត​អ្នក​នឹងមាន​អនាគត​ល្អ​។ ថ្ងៃនេះ​មាន​អ្នក​អូសទាញ​ឲ្យ​ចូលរួម​វិនិយោគ​ល្អ​បំផុត​មិនត្រូវ​លូកដៃ​ចូល​ព្រោះ​ពុំមែន​ជា​ពេលវេលា​សមស្រប​សម្រាប់​អ្នក​។ មនោសញ្ចេតនា ៖ អ្វីដែល​ខ្លួន​មិន​ចង់​នោះ​កុំ​បង្ខំ​អ្នកដទៃ​ឲ្យ​ធ្វើ​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ ។ ត្រូវមាន​មហិច្ឆតា​ក្នុង​ការងារ កុំ​ធ្វើតាម​ដំណើរ​យ៉ាងម៉េច​ក៏បាន​នោះ​នឹង​ពុំ​អាច​ឈានឡើង​រួច​។ មានការ​ប្រែប្រួល​ខាង​ហិរញ្ញវត្ថុ ចាយវាយ​ត្រូវ​សន្សំសំចៃ ដើម្បី​បង្ការ​ពេល​លំបាក​។ មនោសញ្ចេតនា ៖ ឱកាស​រីកចម្រើន​មនោសញ្ចេតនា​ជាមួយ​ដៃគូ​មិន​ច្រើន ប្រសិន​ចេះតែ​បន្ត​របៀបនេះ​ថ្ងៃ​ណា​១​នឹង​ឈានដល់​ការចែក​ផ្លូវ​គ្នា​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ ត្បូង​។ អ្នកយក​អាសា ៖ ឆ្នាំចរ ៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម ។ គួរ​ជ្រើសរើស​ឲ្យ​ខ្លួន​នូវ​ការងារ​មួយ​សមស្រប​នឹង​សមត្ថភាព​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើបាន​ល្អ​ជាង​។ ត្រូវ​ព្យាយាម​ជួបជុំ​មិត្តភក្តិ​នឹងមាន​ឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា ៖ កុំ​សំចៃ​ពាក្យ​សរសើរ និង​លើកទឹកចិត្ត​ដៃគូ នេះ​ក៏​ជា​វិធី​បង្ហាញ​មនោសញ្ចេតនា និង​ការគោរព​របស់​អ្នក​ចំពោះ​គេ​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស​៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម ។ ស្មារតី​ធ្វើការ​មិន​ខ្ពស់ ត្រូវ​ប្រមូលផ្តុំ​ឡើងវិញ​ដើម្បី​បញ្ចៀស​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​មុខតំណែង​។ មហិច្ឆតា​វិនិយោគ​ធំ ឱកាស​វិនិយោគ​ក៏មាន ប៉ុន្តែ​មិនត្រូវ​លោភលន់ ចៀសវាង​មាន​ហានិភ័យ​ធំ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​គួរ​សកម្ម​ចេញ​ក្រៅ​ចូលរួម​ការជួបជុំ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​បង្កើន​ឱកាស​ឲ្យ​ខ្លួនឯង​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ការងារ​នឿយហត់​តែ​សមិទ្ធផល​មិនបាន​ដូច​ការទន្ទឹងរង់ចាំ រាសី​មិនល្អ​កុំ​ប្រឹង​ជំនះ​នាំ​ឲ្យ​ជួប​រឿង​ស៊យ​។ ចំណូល​មាន​ខ្ទង់​បន្ថែម​ល្អ ពេលទំនេរ​អាច​ជួប​មិត្តភក្តិ សំនាង​នឹង​មកដល់​។ មនោសញ្ចេតនា ៖ ល្អប្រសើរ ពុំមាន​ផល​រមាស់​នឹង​គ្នា​ឡើយ​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ ឦសាន ។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​៖ គ្រប់​ផែនការ​ការងារ​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​, ជួប​ការលំបាក​មាន​អ្នក​ជួយ​យកអាសា​ទំនុកបំរុង​។ ថ្ងៃនេះ​ឱកាស​រក​ចំណូល​ធំ​បានមក​ដល់​កុំ​ឲ្យ​កន្លង​ផុតពី​ដៃ​។ មនោសញ្ចេតនា ៖ គូព្រេង​បានមក​ដល់ ត្រូវ​ហ៊ាន​សម្តែង​ទឹកចិត្ត​ចំពោះ​គេ អ្នកនឹង​ទទួលបាន​ចម្លើយ​យល់ព្រម​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ ។ អ្នកយក​អាសា ៖ ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​មាន​ភាព​រវល់​នឿយហត់​ខ្លាំង​ដោយសារ​ការផ្លាស់ប្តូរ​មិន​ឈប់ឈរ​របស់​ដៃគូ​សហ​ការ​។ រកស៊ី​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន​ទីផ្សារ​ទើប​មិន​ខាតបង់​។ មនោសញ្ចេតនា ៖ មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់ តែ​មិន​ហ៊ាន​សារភាព ហេតុនេះ​ទំនាក់ទំនង​ក៏​មិន​វិវត្តន៍​ទៅមុខ​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ត្បូង ។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំរកា ៕

 

 

 

 

 

 

 

 

 

 

 

spot_img
×