Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ មុត​នឹង​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ បណ្តាលឱ្យ​ស្លាប់​

spot_img

​​ប៉ៃលិន ៖ មាន​ករណី​ម្នាក់​ស្លាប់ ដោយសារ​មុត​នឹង​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ នៅក្នុង​ចំការ​ស្វាយ ស្ថិតក្នុង​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ យ៉​ន យ៉ូ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុះ​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ​ចាំចំការ​ស្វាយ​ឲ្យ​ឈ្មោះ ឡៃ រ៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​បើតាម​ការរៀប​ពី​ម្ចាស់​ចំការ​បានឱ្យដឹងថា កាលពី កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ លោក​បានឱ្យ​លុយ​ចំនួន ១០​ម៉ឺន​រៀល ទៅឱ្យ​ជនរងគ្រោះ ដើម្បី​ទិញ​ប្រេង​សាំ ម្ហូបអាហារ និង​សម្ភារៈ​មួយចំនួន ដើម្បី​កាត់​ស្មៅ​ចំការ តែ​រហូតដល់​ថ្ងៃទី​១៤​នេះ ទើប​គាត់​បានដឹង​ពី​ដំណឹង​របស់​ជនរងគ្រោះ​បាន​ស្លាប់ បាត់ទៅហើយ​។​

​តាម​ការធ្វើ​កោសល្យវិច័យ របស់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បានឱ្យដឹងថា សាកសព​បាន​មុត​នឹង​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ​ចំ​កំភួនជើង​ឆ្វេង​ផ្នែក​ខាងក្រោយ និង​បាន​ដាច់​សរសៃឈាម​ធំ បណ្ដាល​ឲ្យ​ឈាម​ហូរ​ហូត​ដាច់ខ្យល់​ស្លាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×