Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ​បំផុត​, ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ ។ មនោសញ្ចេតនា គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ការ​នៅក្បែរ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​៕

​ឆ្នាំឆ្លូវ ៖ ការងារ ដំណើរការ​ដោយ​ជោគជ័យ ពុំ​ជួប​បញ្ហា​ណាមួយ​ឡើយ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​។ មនោសញ្ចេតនា​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ប្រសើរ​សម្រាប់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​អ្នក​ប៉ង​យក​ជា​គូគាប់​៕

​ឆ្នាំខាល ការងារ គ្រប់យ៉ាង​មិន​សម្រេច​តាម​បំណង តែដោយសារ​មាន​អ្នក​ជួយ​យកអាសា ហេតុនេះ រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន​មួយចំណែក​ធំ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​៕

​ឆ្នាំថោះ ៖ ការងារ ប្រព្រឹត្តទៅ​ដូច​គម្រោង​ដែល​អ្នក​បាន​គូសវាស ។ លុយកាក់ ប្រសិន​ចង់​វិនិយោគ ឬ​ពង្រីក​ជំនួញ​អ្នក​គួរ​សាកសួរ​យោបល់​គ្រប់គ្នា​មុននឹង​សម្រេច​បោះទុន ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​នឹង​រកឃើញ​គូព្រេង ៕

​ឆ្នាំរោង ៖ ការងារ ដំណើរការ​ជា​ប្រក្រតី ពុំ​មានរឿង​កើតឡើង​ក្រៅពី​បំណង ។ លុយកាក់ មាន​ត្រូវ​ចំណាយ​ពាក់​ព័ទ្ធ​ដល់​បញ្ហា​សុខភាព​របស់​សាច់ញាតិ​ក្នុង​គ្រួសារ ។ មនោស្សញ្ចេតនា មិនល្អ ទំនាស់​កើតមាន​ជា​ញឹកញាប់ ៕

​ឆ្នាំម្សាញ់ ៖ ការងារ រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ​របស់​អ្នក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ប្រយ័ត្ន​ត្រូវ​ក្ស័យធន​។ មនោសញ្ចេតនា មិនគួរ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង នាំ​ឲ្យ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល ។ លុយកាក់ មិនត្រូវ​ប្រញាប់ប្រញាល់​បញ្ចេញ​ទុនវិនិយោគ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​សិន ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ បញ្ចៀស​ការ​រកាំរកូស​ចិត្តនឹង​គ្នា ៕

​ឆ្នាំមមែ ៖ ការងារ ថ្ងៃនេះ​ទោះបី​មានរឿង​សប្បាយចិត្ត​ដោយ​ត្រូវបាន​អ្នក​ជុំវិញ​វាយតម្លៃ​អ្នក​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំទាន់​មកដល់ ប្រយ័ត្ន​មាន​គូប្រជែង​លប​កាច់​បំបាក់ ។ លុយកាក់ មិនល្អ​ប្រសើរ ចំណូល​មិន​ស្ថិរភាព ។ មនោសញ្ចេតនា មិនគួរ​អល់អែក ត្រូវ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា​របស់​អ្នក ៕

​ឆ្នាំវក ៖ ការងារ រាំងស្ទះ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់​ថ្ងៃនេះ​មានឱកាស​រក​ចំណូល​ធំ តែ​មិនត្រូវ​ប្រញាប់ប្រញាល់​ពេក គួរ​ធ្វើ​ដំណើរការ​សន្សឹមៗ​។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​៕

​ឆ្នាំរកា ៖ ការងារ ងាយ​ត្រូវគេ​ចាក់រុក ដណ្តើម​ស្នាដៃ​របស់​អ្នក ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ​។ មនោសញ្ចេតនា មាន​បញ្ហា​អាក់អន់ចិត្ត នឹង​គ្នា​តិចតួច ៕

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ការងារ​របស់ខ្លួន កុំ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មានរឿង​សប្បាយ និង​មិន​សប្បាយ​អំពី​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មានទំនាស់ ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំកុរ ៖ ការងារ រីកចម្រើន​ល្អ មានឱកាស​ឈានឡើង​ក្នុង​មុខតំណែង ។ លុយកាក់ ការងារ​ល្អ ហេតុនេះ​ចំណូល​ក៏​កើន​ខ្ពស់ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ដើរ​កម្សាន្ត​រួមគ្នា​ជាមួយ​គូស្នេហ៍​ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​កក់ក្តៅ ៕

spot_img
×