Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​វាយ​សម្លាប់​នារី​ខារ៉ាអូខេ​ម្នាក់ សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ឃាតករ ដែល​រត់​គេចខ្លួនបាត់​

spot_img

​ខេត្តសៀមរាប ៖ នារី​ខារ៉ាអូខេ​ម្នាក់ ត្រូវបាន​ឃាតករ​យក​ខ្សែរឹត​ក និង​បាន​យក​វត្ថុ​រឹង​វាយ​សម្លាប់​។ សាកសព​ស្ត្រី​រូ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ដេកស្លាប់​ក្បែរ​ដើមឈើ កាលពី​ព្រឹក ថ្ងៃទី​១៤ ឧសភា ២០១៨ ត្រង់ចំណុច​ក្បែរ​ជើងភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ករណី​ឃាត​កម្មនេះ សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនដៃដល់​រួចហើយ ខណៈពេល​ជននេះ​បាន​រត់គេច​បាត់​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ស៊ុន នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ជានា​រី​ខារ៉ាអូខេ យីហោ​កម្សាន្ត​រីករាយ នៅ​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ចំណែក​ឃាតករ​ដែល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​រួចហើយនោះ មានឈ្មោះ ម៉ៅ សុ​ថៃ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី មាន​ស្រុកកំណើត​ស្រុក​គៀនស្វាយ ខេត្តកណ្តាល កំពុង​រត់គេចខ្លួន​។​

​តាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ ជំហាន​ដំបូង​ថា ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ព្រោះ​សាកសព​មាន​ស្លាកស្នាម ត្រូវ​ជនសង្ស័យ​សម្លាប់​ដោយ​រឹត​ក រងរបួស​បែកក្បាល អាច​វាយ​នឹង​វត្ថុ​រឹង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×