Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប​ដឹក​ប្រហិត​លោតឆ័ត្រ​ពី​ប្រទេស​ថៃ​២​គ្រឿង ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​នៅ​កំពង់ឆ្នាំង ត្រូវគេ​ដោះលែង​វិញ​ហើយ​

spot_img

​កំពង់ឆ្នាំង ៖ រថយន្ត​យី​ឌុប​២​គ្រឿង​ដឹក​ប្រហិត​ជាច្រើន​តោន​លោតឆ័ត្រ​ពី​ប្រទេស​ថៃ​យកមក​លក់​ចែកចាយ​នៅ​ស្រុក​ខ្មែរ ដែល​គ្មាន​ប្រភពដើម​ច្បាស់លាស់ និង​ពុំមាន​លិខិត​អនុ ញ្ញាត​ត្រឹមត្រូវ បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​បង្ក្រាប​ផលិតផល ក្លែងក្លាយ​និង​មាន​ហានិភ័យ​របស់​ក្រសួងមហាផ្ទៃ​នោះ ត្រូវបាន​គេ​ដោះលែង​ទៅវិញ​ហើយ​កាលពី​យប់​ថ្ងៃ​២ វិច្ឆិកា​នេះ ក្រោយ​ឃាត់ទុក​បាន​មួយ​ដង្ហើមចង្រិត​។​ការដោះលែង​នេះ​ត្រូវ​សមត្ថកិច្ច​មួយចំនួន​និយាយថា ដោយមាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​គ្រាក់ៗ​នៅ​ភ្នំពេញ​។​

​សូមបញ្ជាក់ថា រថយន្ត​ដឹក​ប្រហិត​លោតឆ័ត្រ​ទាំង​២​គ្រឿង​នេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ រថយន្ត​នេះ​ជា​ប្រភេទ​យី​ឌុប​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​ព​ណ៍ស កន្ទុយ​កុងតឺន័រ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D.6113 និង​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​ពណ៍​ប្រផេះ​និង​កន្ទុយ​កុងតឺន័រ​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D.4087​។​
​ក្នុងពេល​ស្ទាក់ចាប់​រថយន្ត​ដឹក​ប្រហិត​ទាំង​២​គ្រឿង​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​២​នាក់​យកមក​សាកសួរ​ផងដែរ ។ ក្នុងនោះ​ម្នាក់​ឈ្មោះ​សេង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ​នេ​ត សូរិយា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។​

​ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នក​ស៊ី​ឈ្នូ​ល​បើកបរ​រថយន្ត​យក​កម្រៃ ក្នុង​មួយ​ជើង​ពី​១៥​ម៉ី​ន​រៀល​ទៅ​២២​ម៉ី​ន​រៀល​តែប៉ុណ្ណោះ បូក​ជាមួយ​សោហ៊ុយ​ថ្លៃ​បាយទឹក​ផង ។​
​អ្នកបើក​បរទាំង​២​នាក់​បាន​ប្រាប់អោយដឹង​ទៀតថា​ប្រហិត​នេះ​នាំចូល​ពី​ប្រទេស​ថៃ​ដឹក​ចេញ​តាម​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង យកទៅ​ស្តុក​ទុក​នៅ​ម្តុំ​ផ្លូវ​លេខ​៥៩៨ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចែកចាយ​នៅតាម​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ស្ទាក់​ចាប់បាន​ភ្លាមៗ​រថយន្ត​ដឹក​ប្រហិត​ទាំង​២​គ្រឿង​នេះ ត្រូវបាន​គេ​យកមក​រក្សាទុក​នៅ​ក្នុ​បរិវេន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដើម្បី​បង្កើត​គណកម្មការ​ត្រួត​ពិនិត្យ ។ មកដល់​ល្ងាច​ថ្ងៃ​ដដែល​ទើប​ម​ន្រី​ពាក់ព័ន្ធ​មក​ជុំគ្នា ទើប​ចាប់ផ្តើម​បើក​គូថ​រថយន្ត​ពិនិត្យមើល​តែ​បន្តិច​គម្រប់​កិច្ច​ហើយក៏​បិទ​ទៅវិញ​។ គេ​មិនបាន​ដឹងថា​សាច់​ប្រហិត​ទាំងនេះ​មាន​ទម្ងន់​ប៉ុន្មាន​តោន​នោះឡើយ ពីព្រោះ​គេ​មិនបាន​ថ្លឹង​និង​រើ​ត្រួតពិនិត្យ​មើល​ទេ ហើយក៏​មិនបាន​ដឹងថា​នៅ​ពី​ខាងក្រោម​សាច់​ប្រហិត​នោះ​មាន​បង្កប់​សាច់​អ្វី​ទៀត​ដែរ ។ ពាក់ព័ន្ធ​នឹង​ករណីនេះ​អ្នក​សារ​ពត៍​មានបាន​សាកសួរ​អ្នកបើកបរ​រថយន្ត និង ស្ត្រី​វ័យ​កណ្តាល​២​នាក់​ទៀត ដែល​ចូលទៅ​ដោះស្រាយ ពួកគេ​បាន​ព្យាយាម​ប​ដិ​សេដ្ឋ​មិន​ប្រាប់​ពី​ទម្ងន់​សាច់​ប្រហិត​នោះឡើយ ដោយ​គ្រាន់តែ​ប្រាប់ថា​នៅក្នុង​រថយន្ត​ទាំង​២​គ្រឿង​នេះ​មានតែ​សាច់​ប្រហិត​ទេ មិនមាន​អ្វី​ផ្សេង​ឡើយ ប៉ុន្តែ​សមត្ថកិច្ច​ខ្លះ​បាន​លួច​បង្ហើប​អោយដឹងថា សាច់​ប្រហិត​នៅក្នុង​រថយន្ត​ទាំង​២​គ្រឿង​នេះ ក្នុង​មួយគ្រឿងៗ​មិនតិចជាង​១៥​តោន​ឡើយ​។​

​ទោះជា​ការនាំ​ចូល​សាច់​ប្រហិត​គ្មាន​ប្រភព​ច្បាស់លាស់ និង គ្មាន​លិខិត​អនុ​ញ្ញា​ត្ត​ត្រឹមត្រូវ បង្ករ​ហារ​និ​ភ័យ​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​បរិភោគ​ក៏ដោយ ក្រោយពី​ឃាត់​បាន​មួយ​ដង្ហើមចង្រិត​រថយន្ត​ដឹក​សាច់​ប្រហិត​ទាំង​២​គ្រឿង​នេះ ត្រូវបាន​កម្លាំងចម្រុះ​សម្រេច​ដោះលែង​ទៅវិញ​នៅ​យប់​ថ្ងៃទី​២ វិច្ឆិកា ហើយ​ចំពោះ​ការដោះលែង​នេះ ត្រូវបាន​គេ​និយាយថា​ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​គ្រាក់ៗ​ផងដែរ ។​

​ប្រភពពី​សមត្ថកិច្ច​ដែល​មិន​សប្បាយចិត្ត​បានអោយដឹង​ថា រថយន្ត​ដឹក​ប្រហិត​លោតឆ័ត្រ​ទាំង​២​គ្រៀង​នេះ ជា​កម្ម​សិទ្ធ​របស់​យាយ​ញ៉ ដែលជា​ឈ្មួញ​ល្បី​រកស៊ី​នាំចូល​ផលិតផល​ពី​សត្វ​ហើយ​ល្មើសច្បាប់​ជា​យូរ​មកហើយ ។ ផលិតផល​ពី​សត្វ​ទាំងនោះ​រួមមាន​ដូចជា​សាច់មាន់ គ្រឿងក្នុង ជើង ច​ង្គ​ង់ ក្រញាំ ស្លាប ( ចុង​ស្លាប​ដែល​ច្បាប់​ហាមឃាត់ ) ដែល​គេ​បង្កប់​ជាមួយ​ប្រហិត​ជាច្រើន​ប្រភេទ​ទៀត ។​
​ប្រភព​បាន​បញ្ជាក់ថា យាយ​ញ៉​បាន​រកស៊ី​បែបនេះ​ដុះ​ស្លែ​យូរ​មកហើយ ដោយមាន​អ្នកមានអំណាច​មួយចំនួន​ជា​អ្នក​ចាំ​ជួយ​អន្តរាគមន៍ ត្រឹម​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ថ្នាក់ក្រោម​មិន​ហ៊ាន​ប៉ះ​នោះទេ បានត្រឹមតែ​ខ្សឹបខ្សៀវ​តែ​ប៉​ណ្ណោះ ។​

​មជ្ឈដ្ឋាន​នានា​បាន​និយាយថា ការអនុវត្ត​ច្បាប់​ទៅលើ​ការ​នាំចូល​ផលិតផល​ពី​សត្វ​មាន់ និង ប្រហិត​ជាច្រើន​ប្រភេទ​នោះ​មិន​ដូចគ្នា​ឡើយ​សមត្ថកិច្ច​ខ្លះ​ក៏​បង្ក្រាប ( ចាប់​ដុតចោល ) និង ខ្លះទៀត​គ្រាន់តែ​ឆែកឆេរ​គម្រប់​កិច្ច​អោយ​អ្នករកស៊ី​ស្គាល់​ហើយ​ដោះលែង​វិញ រួច​នាំគ្នា​និយាយថា​មានការ​អន្តរាគមន៍​ពី​ខាង​នេះ​ឬ​ខាង​នោះ ៕ ដោយ​៖ ចៅ សន​

spot_img
×