Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​៤​គណបក្ស​ត្រូវបាន​ទទួលស្គាល់ ខណៈ​១៦​ទៀត កំពុង​ពិនិត្យ , គ​.​ជ​.​ប​បិទ​បញ្ចប់​នៃ​ការដាក់​ពាក្យ​ចុះឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា នៅ​ថ្ងៃ​ចុងក្រោយ នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ក្នុង​រយៈពេល​១៥​ថ្ងៃ មាន​គណបក្ស​ចំនួន​២០ ក្នុងនោះ​គ​.​ជ​.​ប បានសម្រេច​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​៤​គណបក្ស ខណៈ​១៦​ទៀត គ​.​ជ​.​ប​កំពុង​ពិនិត្យ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ គ​.​ជ​.​ប បាន​បញ្ជាក់ថា អនុលោម​តាម​បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រការ​៤.៩ គ​.​ជ​.​ប ត្រូវ​ពិនិត្យ​សម្រេច​លើ​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យសុំ​។ ក្នុងករណី​គ​.​ជ​.​ប ពិនិត្យឃើញថា សំណុំលិខិត​របស់​គណ​បក្សនយោបាយ​ណាមួយ​ពុំបាន​បំពេញ​លក្ខខណ្ឌ ស្តីពី​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប នឹង​ជូនដំណឹង​ទៅ​សាមី​គណបក្សនយោបាយ​នោះ​វិញ ដើម្បី​បំពេញបន្ថែម ឬ​កែតម្រូវ​។ សាមី​គណបក្សនយោបាយ​ត្រូវបំពេញ ឬ​កែតម្រូវ​លក្ខខណ្ឌ ដែល​ខ្វះខាត​យ៉ាងយូរ​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×