Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្តេញ​ជនជាតិ​ចិន ចំនួន ៧០​នាក់ ចេញពី​កម្ពុជា ករណី​លួច​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ គ្មាន​លិខិតឆ្លងដែន និង​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

spot_img

​ភ្នំពេញ​៖ ជនជាតិ​ចិន​ចំនួន​៧០​នាក់​ត្រូវបាន​បណ្តេញ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ គ្មាន​លិខិតឆ្លងដែន និង​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ខុសច្បាប់ ក្រោយពី​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​មន្ត្រីប៉ូលិស​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា​
​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ប៉ូលិស​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញ​ជន​ជាតិចិន ចំនួន ៧០​នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងយន្តហោះ​លេខ ZF9044 កាលពី វេលា​ម៉ោង​១៩ និង​៣៥​នាទី ពី​ភ្នំពេញ​ឆ្ពោះទៅ​ប្រទេស​ដើម​វិញ​។​

​មន្ត្រីប៉ូលិស​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​ចិន​ទាំង ៧០​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ គ្មាន​លិខិតឆ្លងដែន និង​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​(Game on line) ដោយ​ខុសច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×