Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! Fan ដ៏​ផ្កាប់មុខ​រាំ​តាម​បទ “Bboom Bboom” ខណៈ​កំពុង​ងូតទឹក តែ​ខ្មាស់អៀន​យ៉ាងខ្លាំង នៅពេល​ដឹងថា​រឿងនេះ​កើតឡើង (​មាន​វីដេអូ​)

spot_img

​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ជនជាតិ​ហ្វីលីពីន​បាន​ហាក់​បានចាប់ផ្តើម​ស្រលាញ់​ចូលចិត្ត​នឹង​វប្បធម៌​កូរ៉េ ។ ផ្តើម​ពី​រឿង​ភាគ (K-Drama) រហូត​តន្ត្រី K-Pop នោះ​វប្បធម៌​កូរ៉េ​បាន​ឆក់យក​បេះដូង​ជនជាតិ​ហ្វីលីពីន​វ័យៗ​ក្មេង​ជាច្រើន ។ ជាការ​ពិតណាស់ ការហូរចូល​នៃ​វិស័យ K-Pop និង K-Drama នៅក្នុង​ប្រទេស​ហ្វីលីពីន ឥឡូវនេះ​បាន​ឈានដល់​ល្បីល្បាញ​នៅ​អន​ឡាញ ដោយមាន​អ្នកគាំទ្រ​ហ្វីលីពីន​យ៉ាងច្រើន បាន​កំពុង​ផ្តោតទៅលើ​សិ​ល្បះ​កូរ៉េ ឬ រឿង​ភាគ ។​

​បទ​ចម្រៀង​មួយ​របស់​ក្រុម​តារាចម្រៀង​នារី​កូរ៉េ Momoland ដែលមាន​ចំណងជើង​ថា “Bboom Bboom” បាន​កំពុង​ល្បី​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត​សព្វថ្ងៃនេះ ហើយ​ទន្ទឹម​នោះ​ផងដែរ ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​កំពុង​នាំគ្នា «​ប្រជែង​» តាម​បទ​ចម្រៀង​ដ៏​ពេញនិយម​នេះ ។​

​ជាក់ស្តែង ហ្វេ​ន​ហ្វីលីពីន​ដ៏​ផ្កាប់មុខ​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ផ្ទុះសំណើច​សើច​ហូរ​ទឹកភ្នែក​តែម្តង ខណៈ​បុរស​វ័យក្មេង​រូបនេះ​បាន​ចូល​ងូតទឹក​បណ្តើរ និង​ឆ្លៀត​សម្តែង​តាម​បទ​ចម្រៀង “Bboom Bboom” បណ្តើ​រទាំង​ខ្លួន​ពុំ​ដឹងថា​មាន​បងប្អូន​របស់គេ​កំពុង​លួច​ថត​ឡើយ ដែល​ធ្វើ​ឲ្យ​រូបគេ​ផ្ទុះ​កំហឹង និង​ខ្មាស់អៀន​ជាខ្លាំង ៕ ចន្ទី​

spot_img
×