Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បង្ហោះ​វីដេអូ​​​រឿង​​ចូល​ចាក់​សាំង «​អ្នកមាន អ្នកក្រ​» បង្ក​ជារឿងក្តៅ ពេលនេះ​ម្ចាស់​ស​ម៉ី​ខ្លួន​ចេញមុខ​បកស្រាយ និង​សុំទោស​ជា​សាធារណៈហើយ

spot_img

​កន្លងទៅ​ថ្មីៗ​នេះ ខណៈពេលដែល​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន ដែល​ចែកចាយ​ព័ត៌មាន​ថា ប្រេងសាំង​លក់​នៅ​កម្ពុជា មាន​ប្រភេទ​ប្រេងសាំង​លក់ «​សម្រាប់​អ្នកមាន​» និង «​សម្រាប់​អ្នកក្រ​» ជាហេតុ​ធ្វើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ប្រតិកម្ម និង​ឈានដល់​ធ្វើ​សន្និសីទកាសែត​បកស្រាយ​បំភ្លឺ​ដល់​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ជ្រាប​ច្បាស់​អំពី​បញ្ហា​នេះ ។

​យ៉ាងណាមិញ ទាក់ទង​នឹង​ករណីនេះ​ផងដែរ កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Bunny Khmer Angkor ដែល​បើករថយន្ត​ចូលទៅ​ចាក់​សាំង​នៅ​ក្នុងកា​រ៉ា​ស់​សាំង​មួយ និង​បាន​និយាយ​ទៅកាន់​បុគ្គលិក​ចាក់​សាំង​ក្នុង​លក្ខណៈ​លេងសើច​ថា «…​ចាក់​សាំង​អ្នកក្រ​» ហើយ​បង្ហោះ​វីដេអូ​ឃ្លី​ប​នេះ​ឡើងលើ​បណ្តាញ​សង្គម ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​មហាជន នៅពេលនេះ សា​ម៉ី​ខ្លួន​បានចេញ​មុខ​បកស្រាយ និង​សុំទោស​ជា​សាធារណៈហើយ ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bunny Khmer Angkor បាន​បង្ហោះ​សារ​បកស្រាយ​ថា​៖

****​លិខិត​បកស្រាយ​****
​រយះពេល​កន្លងមក មាន​សា​រព​ត៏​មាន​ជាច្រើន ក៍​ដូចជា​ក្នុង​បណ្តាញ​សង្គម Facebook បាន​ផ្សព្វផ្សាយ និង ចែករំលែក​តៗ​គ្នា​ស្តីពី សាំង​អ្នកមាន សាំង​អ្នកក្រ (​ដែល​ជាការ​ដកស្រង់យក​មក​ផ្សព្វផ្សាយ​ខុស ឬ មិន​អស់​សេចក្តី​ដើម​) ធ្វើអោយ​រូបខ្ញុំ​បាទ​ដែលជា​ប្រជាពលរដ្ឋ​ម្នាក់ មានការ​ងឿងឆ្ងល់ និង ហួសចិត្ត ថា​ហេតុ​អី​បានជា មាន​សាំង​អ្នកមាន អ្នកក្រ អី​អញ្ចឹង​ទៅវិញ​។​

​ដោយ​ចង់​សួរ​ជា​សំនួរ​កំប្លែង​លេង​ផង​នោះ ថ្ងៃ​សុក្រ​ទី​១១-​ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦៖១៦​នាទី​ព្រឹក ខ្ញុំបាទ​បាន​ទៅ​ចាក់​សាំង PTT មួយកន្លែង ខ្ញុំបាទ​ដែលជា​អតិថិជន​ឬ​ជា​អ្នក​ចាក់​សាំង បាន​សួរ​ទៅកាន់​ប្អូនប្រុស​អ្នកលក់​សាំង​នោះ​ថា មាន​សាំង​អ្នកក្រ​អត់ ប្អូន​? ប្អូនប្រុស​អ្នកលក់​សាំង​ក៍​ឆ្លើយ​បែប កំប្លែង​មកវិញ​ថា មាន​បង ពេលនោះ​ក៍​ផ្ទុះសំណើច​ឡើង ហើយ​ខ្ញុំបាទ​ក៍​សួរ​ជា​បន្តទៀតថា អា​ម៉េច​ទៅ​សាំង​អ្នកក្រ​? ប្អូន​អ្នកលក់​សាំង​ក៍​ឆ្លើយ​កំប្លែង​ទៀតថា សាំង​អ្នកក្រ​ជា​សាំ​ធម្មតា រីឯ​សាំ​ស៊ុប​ពែរ ជា​សាំង​អ្នកមាន ហើយ​ខ្ញុំបាទ​ក៍​អស់សំណើច​ក៍លាន់​មាត់​ថា មាន​សាំង​អ្នកក្រ អី​ណា​អញ្ចឹង​ទៀត ហាស ហា​….​។

​ដោយ Clip មួយ​នេះ​ខ្ញុំបាទ​គ្រាន់តែ​ថត ជាការ​លេងសើច កំប្លែង​លេង មិនមាន​ចេតនា​ណាមួយ និយាយ​បរិហាកេរ្តិ៍ ឬ និយាយ​អោយ​ចុំ​ឈ្មោះ បុគ្គល​ណា​ម្នាក់​នោះ ខ្ញុំបាទ​ក៍​សម្រេចចិត្ត បង្ហោះ​ចូលក្នុង Facebook ខ្ញុំបាទ ។ ភ្លាមៗ​នោះ Clip នេះ​ត្រូវបាន Page ធំៗ​មួយចំនួន ទាញយក​រូបភាព ហើយ​យកទៅ Troll​លេង បង្ហោះ​និង​ចែកចាយ​បន្ត ដោយ​គ្មាន​ការ​អនុ​ញ្ជា​តិ្ត បែប​គេង​ចំណេញ​ទៅវិញ​។

​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្នុង​ថ្ងៃខែ​ដដែល​នោះ​ផងដែរ ក្រសួង​ពា​ណិ​ជ្ចក​ម្ម ក៍​បានធ្វើ​សិ​ន្និ​សិទ្ធ​កាសែត​បកស្រាយ​បំភ្លឺ សាព​ត៏​មាន​ជាតិ និង​អន្តរជាតិ ក៍​ដូចជា​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​បាន​យល់​ជ្រាបថា ក្រសួង​មិនមាន​ចេតនា​ណាមួយ ឬ​និយាយ បែងចែក សាំង​អ្នកមាន ឬ សាំង​អ្នកក្រ ដូចជា​ការដកស្រង់​ខុស មិន​អស់​សេចក្តី​ដើម ហើយ​យកទៅ​ផ្សព្វផ្សាយ កន្លងមក​នោះទេ​…..​។​ល​។

​តាមរយះ​ការបកស្រាយ​ខាងលើ ខ្ញុំបាទ​ក៍​ដូចជា​ប្អូនប្រុស​អ្នកលក់​សាំង ពិតជា​មានការ​សោកស្តាយ និង សូម​អភ័យទោស ចំពោះ​ការ លេងសើច​ជ្រុល ហើយក៍​សូមមេត្តា អំពាវនាវ​ដល់ Page ធំៗ​មួយចំនួន ក៍​ដូចជា​បងប្អូន​អ្នកលេង Facebook មេត្តា​ឈប់​យក Clip នេះ​យកទៅ ធ្វើ​អាជីវកម្ម ឬ យកទៅ​Troll លេង និង សូមអោយ​លុបចោល Clip នេះ​ចោល តែម្តង ដើម្បី​កុំ​អោយមាន ការយល់ច្រឡំ​ណាមួយ ។

​ដោយ​ក្តី​គោរព និង អនុគ្រោះ ពី​ខ្ញុំបាទ Bunny Khmer Angkor.

​ប្រែ​សម្រួល​៖ ចន្ទី​

    

spot_img
×