Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លួន​ជា​ស្រី​ទេ តែ​ជិះ​ម៉ូតូ​ដូច​ជើងកាង មានអី​លទ្ធផល ស៊ី​ថ្នល់​យ៉ាង​សាហាវ​! អ្នកដំណើរ​ចង់​ជាន់​ថែម (​វីដេអូ​ស្តែងៗ​)

spot_img

​​ក្នុង​សម័យកាល​ប្រើប្រាស់​សម្ភារៈ​និយម​ដ៏​ទំនើបៗ​នេះ គេ​តែង​សង្កេតឃើញ​ក្មេងស្រី​វ័យ​ជំទង់ៗ​មួយចំនួន បាន​កំពុង​ដើរ​នូវ​ផ្លូវ​ដ៏​ខុសឆ្គង​ជាច្រើន ដែល​ប្រាសចាក​ពីសី​ល៌​ធម៌​អប់រំ​សាលារៀន ក៏ដូចជា​នៅក្នុង​សង្គម​គ្រួសារ​របស់​ពួកគេ​តែម្តង ដែលក្នុងនោះ​ដូច​ជាការ​ដើរហើរ​គេច​សាលារៀន​, ធ្វើខ្លួន​ជា​ស្ទាវ​ដ៏​អស្ចារ្យ​តាម​បក្ខពួកនិយម ទៅ​ប្រព្រឹត្ត​នូវ​អំពើ​ពាលា​អាវ៉ាសែ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម ។

​ជាការ​ពិតណាស់ ជាមួយនឹង​ការប្រើប្រាស់​សម្ភារៈ​ទំនើបៗ ក្នុងនោះ​ក្មេងស្រី​ជំទង់ៗ​ដែលជា​អ្នកមាន​មួយចំនួន ត្រូវបាន​គេ​ប្រទះឃើញ​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ​សាធារណៈ​យ៉ាង​សាហាវៗ ដោយ​​សូម្បី​តែ​ពុំ​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត​ពី​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះឡើយ ។

​ជាក់ស្តែង​ថ្មីៗ​នេះ យុវជន​២​នាក់​បាន​ចែករំលែក​នូវ​វីដេអូ​ដ៏​រន្ធត់​មួយ បង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ជំទង់​២​នាក់ ជិះ​ម៉ូតូ​ហ្សូ​ម​មឺ Zoomer វ៉ា​គេ​វ៉ា​ឯង​យ៉ាង​លឿន ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ឃើញ​ហើយ​ស្រៀវ​សាច់​ជំនួស​បំផុតតែម្តង ។ ប៉ុន្តែ នៅ​ទីបំផុត ក្មេងស្រី​ទាំងពីរ​នេះ​ដែល​គេ​ពុំ​ដឹងថា​អាចស្ថិត​ក្រោម​​ឥទ្ធិពល​នៃ​សារ​ជាតិ​​ស្រវឹង ឬក៏​គ្រឿងញៀន បាន​ជិះ​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ​ដួល​ប្រកាច់ប្រកិន​យ៉ាង​សាហាវ​ ៕ ចន្ទី​

spot_img
×