Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​អ៊ី​ស្រា​អ៊ែ​ល​បាញ់សម្លាប់ អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​ជិត ៦០​នាក់ កំឡុង​មានការ​តវ៉ា​លើ​ការបើក​ស្ថានទូត​ ​ថ្មី​របស់​អា​មេ​រិច​

spot_img

​ទា​ហ៊ាន​អ៊ី​ស្រា​អ៊ែ​ល​បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​ចំនួន ៥៨​នាក់ នៅក្នុង​ការប៉ះទង្គិច​​បង្ហូរឈាម​នៅ​តំបន់​ព្រំដែន​ហ្គា​សា (Gaza) កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ក្រោយពេល​សហរដ្ឋ​អា​មេ​រិច​​បាន​បើក​ស្ថានទូត​ថ្មី​របស់ខ្លួន​នៅ​ទីក្រុង​ទីក្រុង​ជេ​រ៉ូ​សា​ឡឹម ចំងាយ​ប្រមាណ ៨០​គីឡូម៉ែត្រ​ពី​តំបន់​​ព្រំដែន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CNN នៅ​ថ្ងៃ​អង្គារ​នេះ​។​

​បើតាម​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន ក៏មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ២.៧០០​នាក់​ផងដែរ​រងរបួស​។​​អំពើ​ហឹ​ង្សា​បាន​ផ្ទុះឡើង ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ការផ្លាស់ប្តូរ​ស្ថានទូត​របស់​សហរដ្ឋ​អា​មេ​រិច​ពី​​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ជេ​រ៉ូ​សា​ឡឹម (Jerusalem)​។ ការផ្លាស់ប្តូរ​ស្ថានទូត​របស់​អា​មេ​រិច​នេះ​​ត្រូវបាន​សារ​ទរ​ដោយ​ភាគី​អ៊ី​ស្រា​អ៊ែ​ល ប៉ុន្តែ​មានការ​ប្រឆាំង​ពី​សំណាក់​ប៉ា​ឡេ​ស្ទី​ន​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ភាគច្រើន គឺ​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កងកំលាំង​អ៊ី​ស្រា​អ៊ែ​ល​នៅក្បែរ​​តំបន់​ព្រំដែន​។​

​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​បាន​ចោទប្រកាន់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​ថា បាន​ប្រព្រឹត្ត​ការសម្លាប់​រង្គាល និង​បានស្នើ​​ឲ្យ​សហ គមន៍​អន្តរជាតិ​ឲ្យ​មានការ​អន្តរាគមន៍​ជាបន្ទាន់​។​

​ទោះយ៉ាងណា ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​បានចេញ​សេចក្តីប្រកាស ដោយ​កងកំលាំង​ការពារជាតិ​របស់​អ៊ី​​ស្រា​អ៊ែ​ល​បាន​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្រាល​អ៊ែ​ល​ឈ្មោះ​ក្រុម Hamas ដែលជា​អ្នកគ្រប់គ្រង​​តំបន់​ហ្គា​សា ថា​បាន​ដឹកនាំ​ប្រតិបត្តិការ​ភ​វរ​កម្ម និង​បាន​ញុះញង់​ឲ្យ​មនុស្ស​ប្រហែល ៣៥.០០០​នាក់​​ធ្វើការ​តវ៉ា ដែល​សកម្មភាព​របស់​ពួកគេ​ត្រូវបាន​អ៊ី​ស្រា​អ៊ែ​ល​ហៅថា ជាការ​វាយប្រហារ​ភ​វរ​កម្ម​។​

​សូមបញ្ជាក់ថា ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អ៊ែ​ល​កំពុងមាន​ជំលោះ​ជាមួយគ្នា​យ៉ាងខ្លាំង​ជុំវិញ​ការទទួលស្គាល់​​ទីក្រុង​ជេ​រ៉ូ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ដែល​ប៉ា​ឡេ​ស្ទី​ន​ក៏​ចង់បាន​តំបន់​ដ៏​ពិសិដ្ឋ​នេះ​​ដែរ​ធ្វើជា​រដ្ឋ​នាពេល​អនាគត​៕ សុភ័ក្ត្រ

spot_img
×