Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនូរ​ស្ត្រី​អាក្រាតកាយ របស់​វិចិត្រករ​អ៊ីតាលី លក់បាន​ជិត ១៦០​លាន​ដុល្លា​រ

spot_img

​​រូបគំនូរ​ស្ត្រី​អាក្រាតកាយ​លើ​គ្រែ​ដែល​គូរ​ដោយ​វិចិត្រករ​អ៊ីតាលី​ឈ្មោះ Amedeo Modigliani បាន​​ក្លាយជា​ផ្ទាំងគំនូរ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ ដោយ​លក់​នៅក្នុង​ការដេញ​ថ្លៃ​​បាន​ចំនួន ១៥៧,២​លាន​ដុល្លា​អា​មេ​រិច​។​

​ផ្ទាំងគំនូរ​នោះ​ត្រូវបាន​គេ​ដោយ​វិ​ចិត្ត​ករ​អ៊ីតាលី​ក្នុង​ឆ្នាំ ១៩១៧ និង​ត្រូវបាន​លក់ដាច់​កាលពី​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ​នៅ​កន្លែង​លក់ និង​ដេញថ្លៃ​ស្នាដៃ​សិល្បៈ Sotheby’s ស្ថិតក្នុង​ទីក្រុង​ញ៉ូ​វ​ញ៉​ក​។​

​មុនពេល​មានការ​ដេញថ្លៃ ក្រុមហ៊ុន Sotheby’s បានធ្វើការ​ព្យាករណ៍​ថា ផ្ទាំងគំនូរ​នោះ​អាច​នឹង​​មានតម្លៃ ១៥០​លាន​ដុល្លា​អា​មេ​រិច​។​

​សូមបញ្ជាក់ថា វិ​ចិត្ត​ករ​អ៊ីតាលី​ខាងលើ បាន​គូរគំនូរ​ចំនួន ស្ត្រី​អាក្រាតកាយ​ដេក​ចំនួន ២២​ផ្ទាំង និង​​ស្ត្រី​អា​ក្រាយ​កាយ​អង្គុយ​ចំនួន ១៣​ផ្ទាំង​ចន្លោះ​ឆ្នាំ ១៩១៦ និង ១៩១៩ ដែល​ភាគច្រើន​គូរ​នៅក្នុង​ឆ្នាំ ១៩១៧​ ៕ សុភ័ក្ត្រ

spot_img
×