Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក បញ្ចេញ​របាយការណ៍ ពី​កម្រិត​បរិមាណ​ទឹកភ្លៀង​ពីថ្ងៃ​ទី ១៤ ដល់ទី ១៥ ខែឧសភា​

spot_img

​​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ បាន​បញ្ចេញ​របាយការណ៍ ពី​កម្រិត​បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត (​គិត​ចាប់ពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី ១៤ ដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨) ។​

​ដោយ​ក្នុងនោះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាប់​ផងដែរ គឺ​ភ្លៀង​មួយ​មេ​ធំ នា​ព្រលប់​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ បាន​បង្ក​ឲ្យ​មានការ​លិចលង់​ដីស្រែ​ប្រជាកសិករ ប្រមាណ ៩០០ ហិកតា (​ផ្ទៃដី​មិនទាន់​សាបព្រោះ​) នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​ភ្លៀង​កំពុង​ធ្លាក់​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នា​ម៉ោង ៦ ល្ងាច ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។​
​ភ្លៀង​បាន និង​កំពុង​ធ្លាក់​នៅ​តំបន់​ជាច្រើន​នៃ​ខេត្តកោះកុង នា​រសៀល​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។​
​ភ្លៀង​កំពុង​ធ្លាក់​នៅ​ផ្នែក​ខ្លះ​នៃ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ម៉ោង ១:៣០ នាទី រសៀល​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។​

​ភ្លៀង​កំពុង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ។​

​មេឃ​កំពុង​ធ្លាក់ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម នៅ​ក្រុង​បាត់ដំបង ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង នា​ម៉ោង ៩ ព្រឹក​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ ចំណែក​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក៏មាន​ភ្លៀង​ធ្លាក់​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×