Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់ លួច​រថយន្ត​ពី​ក្នុងស្រុក​កណ្តាលស្ទឹង ជាប់អន្ទាក់​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​

spot_img

ព្រៃវែង ៖ កម្លាំង​អន្តរាគមន៍ អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ស្វាយ​អ​ន្ទ​រ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ស្វាយ​អ​ន្ទ​រ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ ករណី​លួច​រថយន្ត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៤ ឧសភា ២០១៨ វេលា​ម៉ោង​១៨​និង ៤០​នាទី​នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ដែល​បានធ្វើ​សកម្មភាព​លួច​រថយន្ត​ពី​ចំណុច​ផ្លូវជាតិ​លេខ ៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពី​នាក់ ពាក់ព័ន្ធ ករណី​លួច​រថយន្ត គឺ រថយន្ត​ម៉ាក Toyota Tacoma ពណ៌​ស្ករ ឆ្នាំ​ផលិត ១៩៩៦ ដែលមាន​ម្ចាស់​ឈ្មោះ វ៉ាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ តា​កុ​ច ឃុំ​ដើម​ឫស្ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំងពី​នាក់ មានឈ្មោះ ១- ឈ្មោះ រិ​ទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ កាណាឌីយ៉ា មុខរបរ (​មិន​ពិតប្រាកដ​) ២. រ៉ា ប៊ុន​រឹទ្ធ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ស្លា​កែ​ត ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ បន្ទាប់ពី​បាន​លួច​រថយន្ត តូយ៉ូតា តា​កូ​មា ប្រភេទ​ដឹកទំនិញ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2D0879 បាន​ហើយ​ជនសង្ស័យ​ទាំង ២​នាក់ បាន​ដោះ​ស្លាក​លេខ​ពិត​ចេញ ហើយ​ដាក់​ស្លាក​លេខ​ក្លែងក្លាយ កំពង់ឆ្នាំង 2A1030​ហើយ​ជិះ​គេចខ្លួន​ទៅ​ខេត្តព្រៃវែង​។ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​នាំខ្លួន​មក​អធិការ​រដ្ឋា​ន​ដើម្បី​សាកសួរ​និង​បំពេញ​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×