Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង អញ្ជើញ​អ្នកកាសែត​កូរ៉េខាងត្បូង ៨​នាក់ ធ្វើ​ជា​សាក្សី ក្នុង​ពិធី​បំផ្លាញចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែរ​

spot_img

​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង ដែល​ដកស្រង់​សេចក្តីប្រកាស​ថ្ងៃទី ១៥ ខែ​ឧសភា របស់​កូរ៉េ​ខាងជើង​ឲ្យដឹងថា ៖ “​បណ្តា​អ្នកសារព័ត៌មាន​ត្រូវបាន​អញ្ជើញ និង​ទទួលបាន​ទិដ្ឋាការ​ពី​ស្ថានទូត​កូរ៉េ​ខាងជើង នៅ​ប្រទេស​ចិន រួច​ធ្វើ​ដំណើរ​ពី​ប៉េកាំង​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ទៅ កាន់​អាកាសយានដ្ឋាន Kalma នៅ Wonsan រួម​ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​បរទេស​ដទៃទៀត ។​

​ច្រកចូល​ល្អាង​ភ្នំ​សាកល្បង​នុយក្លេអ៊ែរ​មួយ​នៅ Punggye-ri ។​

​ពី Wonsan ទីក្រុង​ភាគ​ខាងកើត​កូរ៉េខាងជើង បណ្តា​អ្នកសារព័ត៌មាន​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីលាន​សាកល្បង​នុយក្លេអ៊ែរ Punggye-ri ដោយ​នារ​វា រួច​វិលត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ២៦ ឬ ២៧ ខែ​ឧសភា តាម​ជើងហោះហើរ​មួយ​ផ្សេង​។ Punggye-ri គឺជា​កន្លែង​ដែល​កូរ៉េ​ខាងជើង​បាន​ដំណើរការ​សាកល្បង​នុយក្លេអ៊ែ​រ ៦​លើក មកហើយ​។​

​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា Rodong Sinmun កាសែត​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េ​បាន​ចុះផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ប្រទេស​នេះ​ថា បំផ្លាញចោល​មូលដ្ឋាន​សាកល្បង​នុយក្លេអ៊ែរ Punggye-ri ពី​ថ្ងៃ​ទី ២៣-២៥ ខែ​ឧសភា ។ សេចក្តីប្រកាស​នេះ​ក៏​ត្រូវ​បាន​ស្ថានីយ៍​វិទ្យុ​កូរ៉េខាងជើង​ប្រកាស​ផ្សាយ​ដល់​ទៅ ៣​លើក ។​

​មុន​នោះ ទីភ្នាក់ងារ​សារព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង ឲ្យដឹងថា ព្យុង​យ៉ាង​នឹង​បំបិទមាត់​ច្រក​ទាំងអស់​នៃ​ទីលាន​សាកល្បង​ដោយ​ប្រើ​រំសេវ​ផ្ទុះ ហើយ​រុះរើ​ចោល​ស្ថានីយ៍​ឃ្លាំ​មើល​មូលដ្ឋាន​ស្រាវជ្រាវ និង​ប្រព័ន្ធ​សន្តិសុខ​ក្នុង​តំបន់ Punggye-ri ចំពោះមុខ​ការពិនិត្យ​មើល​របស់​អ្នកកាសែត​បរទេស រួម​មាន​កូរ៉េខាងត្បូង និង​ទាំង​អាមេរិក​ផង​ដែរ ៕ សូ​យ​ន​

spot_img
×